សភាជប៉ុនទំនងជាអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ថវិកាជាតិ នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣
រាជធានីតូក្យូ៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ សភាជប៉ុនទំនងជាអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំសារពើពន្ធ ២០២៣ ចំនួន ១១៤ លានលានយ៉េន។ សហប្រធានកិច្ចការសភា មកពីគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សប្រឆាំងធំជាងគេ គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន បានឈានដល់កិច្ចព្រមព្រៀងរួមមួយក្នុងសភាជាន់ខ្ពស់ កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីដាក់សេចក្តីព្រាងច្បាប់ថវិកាជាតិនេះ បោះឆ្នោតអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនៃសភាជាន់ខ្ពស់ នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៨ នេះ។
សេចក្តីព្រាងច្បាប់ថវិកាជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តន៍នៅថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ត្រូវបានគេមើលឃើញថា កំពុងពិនិត្យ និងអនុម័តដោយគណៈកម្មាធិការថវិកានៃសភាជាន់ខ្ពស់នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ហើយនៅគ្រានោះ បានដាក់ឱ្យបោះឆ្នោតបន្ទាន់ក្នុងសម័យប្រជុំពេញអង្គនោះ។ សេចក្តីព្រាងច្បាប់ថវិកាជាតិនេះ បានអំពាវនាវឱ្យមានការចំណាយលើគណនេយ្យទូទៅ ១១៤,៣៨១.២ ពាន់លានយ៉េន ដែលជាកំណត់ត្រាខ្ពស់មួយសម្រាប់ឆ្នាំទី១១នេះ។ សេចក្តីព្រាងច្បាប់នេះ បញ្ចូលនូវការចំណាយច្រើនលើការពង្រឹងសមត្ថភាពវិស័យការពារជាតិ។
សភាជាន់ខ្ពស់ ត្រូវបានគេរំពឹងថា នឹងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ថវិកាជាតិនេះ ដោយសំឡេងភាគច្រើនលើសលប់ពីសម្ព័ន្ធភាពគណបក្សកាន់អំណាច។ សភាជាន់ទាបជប៉ុន បានអនុម័តយល់ព្រមលើសេចក្តី ព្រាងច្បាប់នេះរួចហើយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការថវិកានៃសភាជាន់ខ្ពស់ បានពិនិត្យពិភាក្សាលើឯកសាររបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងភាពមិនលំអៀងផ្នែកនយោបាយក្រោមច្បាប់ស្តីពី ការផ្សព្វផ្សាយព័ត៌មាន ក្នុងចំណោមបញ្ហាជាច្រើនទៀត៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៩-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023032700491/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម