លោក Andrónico Rodríguez មានប្រសាសន៍បានប្រាប់សារព័ត៌មាន Granma
កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋ អាមេរិក បានផ្ញើលិខិតមួយច្បាប់ ទៅកាន់សេតវិមានដោយជំរុញឱ្យលោកប្រធានាធិបតី Joe Biden ចាប់ ផ្តើមកិច្ចចរចាលើបញ្ហាបំណុលទល់ពិដានរបស់ប្រទេស។ លោក McCarthy បានមានប្រសាសន៍ថា លោក និងលោក Biden បានជួបប្រជុំកាលពីពីរខែមុន ដើម្បីពិភាក្សាអំពីដំណោះស្រាយលើបញ្ហាបំណុល ប៉ុន្តែលោកបានប្រកែកថា ក្រុមរបស់លោកប្រធានាធិបតីបានអវត្តមានតាំងពីពេលនោះមក ហើយបានចោទប្រកាន់លោក Biden ថា “បាត់ខ្លួនទាំងស្រុងក្នុងសកម្មភាពនេះ”។
លោក McCarthy បានសរសេរថា “ជាមួយនឹងថ្ងៃដែលកន្លងផុតទៅ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលលោក Biden កំពុងធ្វើឱ្យសេដ្ឋកិច្ចដែលកំពុងផុយស្រួយរួចជាស្រេចហើយនេះធ្លាក់ក្នុងហានិភ័យ តាមរយៈគោលជំហរដ៏រឹងទទឹងរបស់លោកក្នុងការបដិសេធមិនចរចា ឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យចំពោះ ការចំណាយរបស់រដ្ឋាភិបាលក្រៅការគ្រប់គ្រង រួមជាមួយនឹងការកើនឡើងនៃដែនកំណត់បំណុល”។ លោក McCarthy បានផ្តល់វិធីកាត់បន្ថយបំណុលជាតិ ដូចជាកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលលើវិស័យការពារជាតិលើសកម្រិត មុនពេលអតិផរណាខ្ពស់ និងការទាមទារមកវិញនូវមូលនិធិដែលមិនបានចំណាយ សម្រាប់ជំងឺរាតត្បាតកូវីដ-១៩ ដែលមិនត្រូវបានប៉ះពាល់អស់រយៈពេលជាងពីរឆ្នាំ។ លោកស្រី Janet Yellen រដ្ឋលេខាធិការរតនាគារ ក្នុងប៉ុន្មានខែថ្មីៗនេះបានជំរុញម្តងហើយម្តងទៀតដល់សភាឱ្យផ្អាក ឬបង្កើនដែនកំណត់បំណុលដើម្បីជៀសវាងការខកខានលើកាតព្វកិច្ចរបស់រដ្ឋាភិបាល។
សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកបានឈានដល់បញ្ហាបំណុលរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ហើយលោកស្រី Yellen បានមានប្រសាសន៍ថាទីភ្នាក់ងាររបស់លោកស្រីបានចាប់ផ្តើមប្រើប្រាស់ “វិធានការមិនធម្មតា” ដើម្បីជៀសវាងការខកខាន។ សហរដ្ឋអាមេរិកមិនដែលបានលុបចោលបំណុលរបស់ខ្លួនទេ ខណៈបញ្ហាបំណុលត្រូវបានកើនឡើងចំនួន ២២ដង ក្នុងចន្លោះឆ្នាំ១៩៩៧ និងឆ្នាំ២០២២ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២៩-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/americas/us-house-speaker-mccarthy-urges-president-biden-to-begin-debt-ceiling-talks/2857871#
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម