logo logo
banner1
គណៈកម្មាធិការព្រឹទ្ធសភាអាមេរិក ចោទសំណួរទៅកាន់និយតករសហព័ន្ធជុំវិញវិបត្តិធនាគារ
 

លោក Michael Barr នាយកគ្រប់គ្រងធនាគារបម្រុងសហព័ន្ធ

ថ្នាក់ដឹកនាំនៃធនាគារកណ្តាលសហរដ្ឋអាមេរិកបានផ្តល់សក្ខីកម្មថា ធនាគារ Silicon Valley (SVB) បាន បរាជ័យក្នុងការកែតម្រូវកំហុសឆ្គងរបស់​ខ្លួនដែលបានរកឃើញ​កាល​ដើមខែវិច្ឆិកា ឆ្នាំ២០២១ ដែលបណ្តាលឱ្យ មានការក្ស័យធននូវធនាគារដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃអង្គារ ទី២៨ ខែ មីនា ឆ្នាំ២០២៣ លោក Michael Barr នាយកគ្រប់គ្រងធនាគារបម្រុងសហព័ន្ធ (the Federal Reserve) បាន បង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការធនាគារព្រឹទ្ធសភា ដើម្បីពិភាក្សាអំពីមូលហេតុដែលជំរុញឱ្យធនាគារ Silicon Valley ដួលរលំកាលពីដើមខែនេះ។ កិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី២៨ ខែមីនា គឺជាសវនាការលើកដំបូង របស់សភា ចំពោះវិបត្តិដែលបានកើតមានកាលពីថ្ងៃទី៨ ខែមីនា នៅពេលដែលធនាគារ Silicon Valley បាន ប្រកាសថា ខ្លួនត្រូវបាន បង្ខំលក់មូលបត្របំណុលរដ្ឋាភិបាលរបស់ខ្លួន ដោយ​ខាតបង់យ៉ាងច្រើន….៕

https://www.aljazeera.com/news/2023/3/28/senate-committee-questions-federal-regulators-over-us-bank-crisis



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`