លោក Volodymyr Zelenskyy ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នឹងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ទៅកាន់ក្រុមប្រឹក្សាជាតិនៃសាធារណរដ្ឋអូទ្រីស(សភាជាន់ទាប)។ លោក Zelenskyy នឹងថ្លែងសុន្ទរកថា មិនមែនក្នុងអំឡុងពេលសម័យប្រជុំសាមញ្ញនៃសភាជាន់ទាបទេ ប៉ុន្តែជាផ្នែកមួយនៃអ្វីដែលហៅថាជា “ព្រឹត្តិការណ៍សភា” តាមការអញ្ជើញរបស់លោក Wolfgang Sobot ka ប្រធានក្រុមប្រឹក្សាជាតិអូទ្រីស។ នេះក៏ព្រោះតែគណបក្សសេរីភាពអូទ្រីសដែលជាគណបក្សស្តាំនិយម ជ្រុលគាំទ្ររុស្ស៊ីបានបន្តរារាំងសុន្ទរកថារបស់លោក Zelenskyy ក្នុងអំឡុងពេលសម័យប្រជុំសភា។
កម្មវិធីខាងលើគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៩៖០៥នាទី ភ្លាមៗនោះលោកប្រធានាធិបតីអ៊ុយក្រែន នឹងឡើងថ្លែងសុន្ទរកថា។ កម្មវិធីនេះនឹងមានការពិភាក្សាដេញដោល ដែលនៅពេលនោះតំណាងក្រុមសមា ជិកសភានឹងឡើងមានមតិយោបល់។ អូទ្រីសនឹងក្លាយជារដ្ឋមួយដែលជាសមាជិកសហភាពអឺរ៉ុបចុង ក្រោយគេ ដែលត្រូវបានមេដឹកនាំអ៊ុយក្រែនថ្លែងសុន្ទរកថាក្នុងសភារបស់ខ្លួន ក្នុងចំណោមប្រទេសជា សមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស មានតែប្រទេសប៊ុលហ្គារី និងហុងគ្រីប៉ុណ្ណោះ ដែលនៅមិនទាន់ បានផ្តល់ឱកាសបែបនេះដល់ប្រធានាធិបតីអ៊ុយក្រែន…៕
https://en.lb.ua/news/2023/03/26/19879_zelenskyy_address_austrian.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម