លោកស្រី Markéta Pekarová Adamová ជួបពិភាក្សាការងារជាមួយលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់
ទីក្រុងតៃប៉ិ៖ សាធារណរដ្ឋឆែក កំពុងតែមានផែនការក្នុងការពង្រឹងចំណងទាក់ទងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់។ នេះគឺជាប្រសាសន៍ចេញពីមាត់របស់លោកស្រី Markéta Pekarová Adamová ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២។ លោកស្រី Pekarová Adamová បានអញ្ជើញដល់កោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនា អមដោយសមាជិកគណៈប្រតិភូជាង ១៥០រូប។
លោកស្រី Pekarová Adamová បានថ្លែងថា កោះតៃវ៉ាន់ និងសាធារណរដ្ឋឆែកគឺជាដៃគូនឹងគ្នា ជាយូរលង់មកហើយ មិនត្រឹមតែផ្នែកពាណិជ្ជកម្មនោះទេ ប៉ុន្តែក៏ជាដៃគូប្រជាធិបតេយ្យផងដែរ។ គណៈប្រតិភូរបស់លោកស្រី ក៏រួមមាន មន្រ្តីរដ្ឋាភិបាល បញ្ញវន្ត និងមេដឹកនាំធុរកិច្ចផងដែរ។ គណៈប្រតិភូសភាឆែកបានអញ្ជើញដល់កោះតៃវ៉ាន់តែ ១ថ្ងៃប៉ុណ្ណោះ មុនពេលសាធារណរដ្ឋហុងឌូរ៉ាស់ បានប្រកាសកាត់ផ្តាច់ចំណងការទូតរបស់ខ្លួនជាមួយកោះតៃវ៉ាន់ និងងាកទៅគាំទ្រសាធារណរដ្ឋប្រជាមានិតចិនវិញ។ លោកស្រី Wang Mei-hua រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកោះតៃវ៉ាន់បានថ្លែងថា ការមកដល់របស់គណៈប្រតិភូសភាឆែក មិនពាក់ព័ន្ធគ្នានឹងការផ្តាច់ចំណងការទូតរបស់ហុងឌូរ៉ាស់នោះទេ ប៉ុន្តែលោកស្រីបានថ្លែងបន្ថែមថា ដំណើរទស្សនកិច្ចមួយនេះបានឆ្លុះបញ្ចាំងថា កោះតៃវ៉ាន់មានមិត្តភក្តិជាច្រើន ដែលត្រូវសហការជាមួយ។
លោកស្រី Wang ក៏បានថ្លែងផងដែរថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉រិក និងចិនកំពុងតែ ធ្វើឱ្យខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលមានការប្រែប្រួល ហើយកោះតៃវ៉ាន់មានឆន្ទៈក្នុងការធ្វើការងារជាមួយដៃគូ អឺរ៉ុប ដូចជា សាធារណរដ្ឋឆែកនេះជាដើម ដើម្បីបន្ធូរបន្ថយបញ្ហាពាណិជ្ជកម្ម។ លោកស្រី Wang បានថ្លែងបន្តថា ទីតាំង ការអភិវឌ្ឍឧស្សាហកម្ម និងទេពកោសល្យដ៏ជំនាញរបស់សាធារណរដ្ឋឆែកបានធ្វើឱ្យឆែកក្លាយជាដៃគូដ៏ល្អឥតខ្ចោះរបស់កោះតៃវ៉ាន់។
លោកស្រីរដ្ឋមន្រ្តីរូបនេះបានថ្លែងបន្ថែមថា កោះតៃវ៉ាន់ក៏ផែនការក្នុងការបង្កើនការវិនិយោគក្នុងវិស័យ ដែលសាធារណរដ្ឋឆែកផ្តល់តម្លៃខ្ពស់ ដូចជាវត្ថុពាក់កណ្តាលសម្រេច (semiconductor) និងរថយន្ត អគ្គិសនីជាដើម។ កោះតៃវ៉ាន់និងអនុវត្តន៍កម្មវិធីសិក្សា អាហារូបករណ៍ និងឱកាសនៃការអភិវឌ្ឍការស្រាវជ្រាវ ដើម្បីធ្វើឱ្យប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធជាងមុនថែមទៀត៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៨-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.rti.org.tw/news/view/id/2009212
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម