លោក Mitch McConnell ប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ
រដ្ឋធានីវ៉ាស៊ីនតោន៖ លោក Mitch McConnell ប្រធានក្រុមសមាជិកព្រឹទ្ធសភានៃគណបក្សសាធា រណរដ្ឋ ដែលបានរងរបួសប៉ះទង្គិចក្បាល បន្ទាប់ពីរអិលដួលកាលពីខែដើមខែមីនា ឆ្នាំ២០២៣នេះ បាន បញ្ចប់ការព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។
លោក McConnell បានចេញសេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយកាលពីល្ងាចថ្ងៃសៅរ៍នោះថា លោកនឹងអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ និងចំណាយពេលប៉ុន្មានថ្ងៃទៀតធ្វើការពីផ្ទះមក។សមា ជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក មកពីរដ្ឋ Kentucky រូបនេះបានសរសេរថា “ខ្ញុំទាក់ទងជាមួយសហសេវិក ព្រឹទ្ធសភា និងបុគ្គលិករបស់ខ្ញុំជារឿយៗ”។ “ខ្ញុំទន្ទឹងរង់ចាំត្រឡប់ទៅធ្វើការដោយផ្ទាល់វិញនៅក្នុងព្រឹទ្ធសភា នាពេលឆាប់ៗនេះ”។
គួរបញ្ជាក់ផងដែរថា លោក McConnell វ័យ៨១ឆ្នាំ បានរអិលដួលនៅឯកម្មវិធីអាហារពេលល្ងាចមួយ កាលពីដើមខែមីនា ឆ្នាំ២០២៣ និងក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ការប៉ះទង្គិចក្បាល។ លោក McConnell ក៏រងរបួសប្រេះឆ្អឹងជំនឺមួយនៅពេលរអិលដួលនោះ ហើយលោក ក៏ទទួលការព្យាបាលក្នុងពេលតែមួយផងដែរ…៕
http://english.news.cn/20230326/616f16ed62c14b7cbf34bbcc689e33c4/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម