ទីក្រុងតូក្យូ ៖ កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋសភាប្រទេសជប៉ុន បានអនុម័តកិច្ច ព្រមព្រៀងជប៉ុន-សហរដ្ឋអាមេរិកថ្មីមួយស្តីពី ថវិកាជាតិរបស់ទីក្រុងតូក្យូសម្រាប់កងកម្លាំងយោធាសហរដ្ឋ អាមេរិកដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ដែលជាការត្រួសត្រាយផ្លូវសម្រាប់បង្កើនចំនួនថវិកាជាតិ សម្រាប់រយៈពេល ៥ ឆ្នាំ ខាងមុខ ឱ្យបានកើនដល់ ១.០៥ លានលានយ៉េន ស្មើនឹង ($៨.៩០ពាន់លានដុល្លារសហរដ្ឋអាមេរិក)។
អ្វីដែលគេបានហៅថា ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ប្រទេសម្ចាស់ផ្ទះ សម្រាប់រយៈពេល ៥ ឆ្នាំ ដែល នឹងចាប់ផ្តើមអនុវត្តន៍ពីឆ្នាំសារពើពន្ធ២០២២ ក្នុងខែមេសាខាងមុខនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៧៥ ពាន់លានយ៉េន លើចំនួនដែលត្រូវបានចំណាយពីឆ្នាំសារពើពន្ធ២០១៦ ដល់២០២០ ដែលបានឆ្លុះបញ្ចាំងពីសំណើរបស់សហរដ្ឋអាមេរិកដល់ទីក្រុងតូក្យូឱ្យចូលរួមចំណាយថវិកាជាតិបន្ថែម ស្របពេលដែលមានភាពគឃ្លើនរបស់ចិនកាន់តែខ្លាំងឡើងនិងបរិយាកាសសន្តិសុខធ្ងន់ធ្ងរនៅក្នុងតំបន់។
ជាមួយនឹងកិច្ចព្រមព្រៀងបច្ចុប្បន្ន ដែលនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាល ជប៉ុន ចង់ឱ្យព្រឹទ្ធសភាយល់ស្របលើកិច្ចព្រមព្រៀងថ្មីនេះឱ្យបានឆាប់ ខណៈពេលដែលរដ្ឋាភិបាលទីក្រុង តូក្យូ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចរចាអំពី ផែនការថវិកាថ្មីនេះ កាលពីឆ្នាំ២០២០។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានលើកពេលកិច្ចព្រមព្រៀងមុនៗអស់រយៈពេលពេញ១ឆ្នាំសារពើពន្ធ២០២១ ស្របពេលនឹងការកំណត់ពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក។
ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសម្ចាស់ផ្ទះ ត្រូវបានទទួលបន្ទុកដោយទីក្រុងតូក្យូក្នុងទឹកប្រាក់ចំនួន ១.៣៥ លានលានយ៉េន ដែលត្រូវបានចំណាយកាលពីឆ្នាំសារពើពន្ធ១៩៩៦មក។ ថវិកាថ្មីនេះ នឹងចំណាយលើការទិញប្រព័ន្ធទំនើប ដែលត្រូវបានគេប្រើនៅក្នុងសមប្រយុទ្ធយោធារួមរបស់កងកម្លាំងស្វ័យការពារខ្លួនរបស់ជប៉ុន និងកងទ័ពសហរដ្ឋអាមេរិក រួមទាំងការស្ថាបនាអាគារសម្រាប់ផ្ទុកគ្រឿងបរិក្ខារយោធា ដូចជា ឃ្លាំងផ្ទុកយន្តហោះជាដើម។ ការចំណាយលើការផ្គតផ្គង់អគ្គិសនី, ប្រេងឥន្ទនៈ និងទឹកនៅក្នុងមូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងប្រទេសជប៉ុន ត្រូវបានរងការរិះគន់នៅក្នុងស្រុក រួមទាំងថវិកាផងដែរ បរិមាណនៃការចំណាយទាំងនេះត្រូវបានគេត្រៀមកាត់បន្ថយជាបណ្តើរៗលើគ្រប់ផ្នែក៕
http://ព័ត៌មានសភាអន្តរជាតិ ១៦-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://mainichi.jp/english/articles/20220315/p2g/00m/0na/051000c
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម