លោក Paul Kagame ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា
សាធារណរដ្ឋរវ៉ាន់ដា មានផែនការក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យការ បោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភាធ្វើឡើងក្នុងពេលតែមួយ។ នេះបើយោងតាមសេចក្តីថ្លែង ការណ៍មួយដែលគូសបញ្ជាក់ពីសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីរវ៉ាន់ដា។ កាលពីថ្ងៃសុក្រ សប្តាហ៍មុន គណៈរដ្ឋមន្រ្តីបានអនុម័តសំណើរបស់លោកប្រធានាធិបតី Paul Kagame ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញរបស់ប្រទេសមួយនេះ ដើម្បីអនុញ្ញាតឱ្យ “វេលានៃការបោះឆ្នោតសភា និងប្រធានាធិបតីធ្វើឡើងក្នុង ពេលតែមួយ”។ ប៉ុន្តែមិនបានបញ្ជាក់ថា វិសោធនកម្មនេះនឹងចូលជាធរមាននៅពេលណានោះឡើយ។
ការបោះឆ្នោតសភា បច្ចុប្បន្នគ្រោងនឹងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣នេះ ប៉ុន្តែប្រសិនបើការ កែរដ្ឋធម្មនុញ្ញត្រូវបានអនុវត្តន៍ នោះការបោះឆ្នោតសភាប្រហែលជាត្រូវធ្វើឡើងនៅឆ្នាំ២០២៤ ដំណាល គ្នានឹងការបោះឆ្នោតប្រធានាធិបតី។ កន្លងមកកាលពីអតីតកាល មន្រ្តីរវ៉ាន់ដាធ្លាប់បានថ្លែងអំពីភាពចាំបាច់ ក្នុងការរៀបចំការបោះឆ្នោតទាំងពីរ ក្នុងពេលតែមួយ ដើម្បីកាត់បន្ថយចំណាយនៃការរៀបចំការបោះឆ្នោត ទាំងពីរ…៕
https://newsaf.cgtn.com/news/2023-03-26/Rwanda-plans-law-change-for-presidential-and-parliamentary-polls–1itet4aoqqI/index.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម