logo logo
banner1
រដ្ឋសភាកូរ៉េខាងត្បូងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់មួយ ​ដែលតម្រូវឱ្យរដ្ឋាភិបាលទិញស្រូវច្រើន
 

មន្ត្រី ១ រូប កំពុងពិនិត្យមើលឃ្លាំងស្តុកស្រូវ ១ កន្លែង ក្នុងខេត្ត Hwaseong ចម្ងាយ ៤២ គីឡូម៉ែត្រ​ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣​ ខែមីនា ឆ្នាំ២០២៣ គណបក្សប្រឆាំងធំជាងគេរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) គឺគណបក្សប្រជាធិបតេយ្យ (DP) ដែលកំពុងគ្រប់គ្រងរដ្ឋសភា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ចម្រូងចម្រាសមួយ ដែលតម្រូវឱ្យរដ្ឋាភិបាលទិញស្រូវច្រើន ពីកសិករ ប្រសិនបើការផលិត​ស្រូវ​លើសតម្រូវការ ឬធ្លាក់ថ្លៃ។

ការពិនិត្យមើលលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងគ្រាប់ធញ្ញជាតិ ត្រូវបានបោះឆ្នោតអនុម័តក្នុងរដ្ឋសភា ដោយសំឡេង ១៦៩ ទល់ ៩០។ គណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន (PPP) បានជំទាស់នឹងសេចក្តីព្រាងច្បាប់នេះ ដោយបានសន្យាថា នឹងស្នើឱ្យលោក Yoon Suk Yeol ប្រធានាធិបតីវេតូសេចក្តីព្រាងច្បាប់នេះ ប្រសិនបើសេចក្តីព្រាងច្បាប់នេះឆ្លងសភា។  សេចក្តីព្រាងច្បាប់នេះ តម្រូវឱ្យរដ្ឋាភិបាលទិញស្រូវច្រើន ប្រសិនបើការផលិតស្រូវលើសការគ្រោងទុកនៃតម្រូវការពី ៣-៤% ឬប្រសិនបើធ្លាក់ថ្លៃ មកនៅត្រឹមពី ៥-៨% ឬបើធៀបនឹងឆ្នាំ ២០២២។

គណបក្សប្រជាធិបតេយ្យ បានជំទាស់នឹងសេចក្តីព្រាងច្បាប់នេះ អាចការពារកសិករ និងធ្វើឱ្យថ្លៃស្រូវមានស្ថិរភាព ខណៈដែលតម្រូវការស្រូវធ្លាក់ចុះថេរ ដោយសារការ​ផ្លាស់ប្តូរទទួលទានតប និងទម្លាប់នៃការទទួលទាន។ កាលពីឆ្នាំ២០២២ កូរ៉េខាងត្បូង បានប្រើស្រូវចំនួន ៥៦.៧ គីឡូក្រាមជាមធ្យម,​រាល់លើកប្រើតិច ចាប់តាំងពីរដ្ឋាភិបាល បានចាប់ផ្តើមបង្កើតទិន្នន័យពាក់ព័ន្ធ កាលពី១៩៦២ មក។​ រដ្ឋាភិបាល បានចំណាយថវិកាជាតិប្រហែល ១ លានលានវ៉ុន ស្មើនឹង (៧៨០ លានដុល្លារសហរដ្ឋអាមរិក) ដើម្បី​ទិញស្រូវ ឆ្លើយតបនឹងការធ្លាក់ថ្លៃដែលកើតចេញពីលើសតម្រូវ។

គណបក្សអំណាចប្រជាជន និងរដ្ឋាភិបាល បានជំទាស់នឹងសេចក្តីព្រាងច្បាប់ខាងលើនេះ ដោយបានអះអាងពីកង្វល់ថវិកាជាតិ។ គណបក្សអំណាចប្រជាជន និង​រដ្ឋាភិបាល ក៏បានអំពាវនាវផងដែរឱ្យមានវិធានការម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហានេះ ដោយបានអះអាងថា ការពិនិត្យមើលឡើងវិញលើសេចក្តីព្រាងច្បាប់នេះ អាចធ្វើឱ្យលើសការផ្គត់ផ្គង់តម្រូវការកាន់តែធ្ងន់ធ្ងរ និងនាំទៅរកការធ្លាក់ថ្លៃកាន់តែខ្លាំង។ ការលើកឡើងអំពីសេចក្តីព្រាងច្បាប់នេះ បានត្រឹមតែ​បំផ្លាញឧស្សាហកម្ម​កសិកម្ម​របស់យើងប៉ុណ្ណោះ ហើយបង្កឱ្យរដ្ឋាភិបាលជួបបញ្ហា។ លោក Joo Ho-young ប្រធានក្រុមសមាជិករដ្ឋសភា គណបក្សអំណាចប្រជាជន បានថ្លែងថា លោកនឹងទទូចឱ្យ​រដ្ឋាភិបាលប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន៕

http://ព័ត៌មានសភាទ្វីបអាស៊ី ២៤-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20230323006400315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`