logo logo
banner1
សភាលីទុយអានី អំពាវនាវឱ្យអន្តរជាតិទទួលស្គាល់ថារុស្ស៊ីជា «រដ្ឋភេរវករ»
 

ទិដ្ឋភាពទូទៅក្នុងសម័យ​ប្រជុំសភានៃសាធារណរដ្ឋលីទុយអានី

សភានៃសាធារណរដ្ឋលីទុយអានីបានអនុម័តសេចក្តីសម្រេចមួយ ទទូចឱ្យបណ្តារដ្ឋជាសមាជិក    សហភាពអឺរ៉ុបចាត់ទុកថា សហព័ន្ធរុស្ស៊ីជា “រដ្ឋភេរវករ”។ នេះបើយោង​តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន។ សារព័ត៌មាន LRT បានឱ្យដឹងថា សេចក្តីសម្រេចខាងលើត្រូវបានអនុម័តគាំទ្រក្នុង សំឡេង ១១៤ នៃសភា១៤១ អាសនៈ។

លោក Raimundas Lopata សមាជិកសភាលីទុយអានីដែលជាសមាជិក១រូប នៃអ្នកតាក់តែងសេចក្តី សម្រេចបានថ្លែងថា “ជាបឋម យើងសូមអំពាវនាវដល់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកធ្វើការរួមគ្នា ដើម្បី ពង្រីកក្របខ័ណ្ឌច្បាប់របស់សហភាពអឺរ៉ុប ទទួលស្គាល់រដ្ឋគាំទ្រអំពើភេរវនិយម និងប្រើប្រាស់មធ្យោបាយ បែបភេរវករ ហើយយើងក៏​អំពាវនាវឱ្យធានាការ អនុវត្តគោលនយោបាយនៃការដាក់ទណ្ឌកម្មរបស់សហ ភាពអឺរ៉ុប តាមរយៈការបង្ការការគេចវេសទណ្ឌកម្មណាមួយ”។ គួរបញ្ជាក់ផងដែរថា សភាលីទុយ​អានីកាល ពីខែឧសភា ឆ្នាំ២០២២ បានចាត់ទុករុស្ស៊ីជា “រដ្ឋភេរវករ” បន្ទាប់ពីប្រទេសមួយនេះបានចាប់ផ្តើមប្រតិ បត្តិការយោធាពិសេសរបស់ខ្លួន នៅក្នុងប្រទេស​អ៊ុយក្រែន…៕

https://www.aa.com.tr/en/world/lithuania-calls-for-international-recognition-of-russia-as-terrorist-state/2852249



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`