លោក Dmytro Kuleba រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសអ៊ុយក្រែន
លោក Dmytro Kuleba រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសអ៊ុយក្រែន និងលោកស្រី Roberta Met sola ប្រធានសភាអឺរ៉ុប បានពិភាក្សាគ្នាពីការបោះជំហានឆ្ពោះទៅបង្កើតសាលាជម្រះក្តីពិសេសមួយ ដើម្បី ផ្តន្ទាទោសឧក្រិដ្ឋកម្មឈ្លានពានរបស់សហព័ន្ធរុស្ស៊ីមកលើអ៊ុយក្រែន។ ប្រមុខការទូតអ៊ុយក្រែនបានប្រកាស បែបនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោក ។
លោក Kuleba បានថ្លែងថា “ក្នុងការហៅទូរសព្ទរបស់ខ្ញុំជាមួយលោកស្រីប្រធានសភាអឺរ៉ុប ខ្ញុំបាន លើកទឹកចិត្តឱ្យសភាអឺរ៉ុបនៅតែបន្តតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការដោះសា្រយនិទណ្ឌភាព។ បន្ទាប់ពី មានសេចក្តីសម្រេចពាក់ព័ន្ធ យើងបានសម្របសម្រួលបោះជំហានឆ្ពោះទៅបង្កើតសាលាជម្រះក្តីពិសេស មួយដើម្បីផ្តន្ទាទោសឧក្រិដ្ឋកកម្មឈ្លានពានលើអ៊ុយក្រែន”។
ការបង្កើតសាលាជម្រះក្តីបែបនេះ ទទួលបានការគាំទ្រពីសន្និបាតសភាក្រុមប្រឹក្សាអឺរ៉ុប សភាអឺរ៉ុប សន្និបាតសភាអង្គការណាតូ សន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) និងរដ្ឋនីមួយៗផងដែរ…៕
https://menafn.com/1105831922/Kuleba-European-Parliament-President-Discuss-Creation-Of-Special-Tribunal-For-Russia
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម