កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ ក្រសួងហិរញ្ញវត្ថុនៃប្រទេសជប៉ុនបានថ្លែងថា ជប៉ុនបាន សម្រេចចិត្តបង្កកទ្រព្យសម្បត្តិលើបុគ្គល ១៧រូប បន្ថែមទៀត ដែលនាំឱ្យចំនួនបុគ្គលសរុប នៃគោលដៅ ដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ឡើងដល់ ៦១រូប។ ការចាត់វិធានការបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី សហរដ្ឋអាមេរិក ដែលកាលពីថ្ងៃសុក្រសប្តាហ៍ មុន បានដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីមួយចំនួនធំ ដែលក្នុងនោះរួមមានទាំង លោក Viktor Vekselberg មហាសេដ្ឋីរុស្ស៊ី និងសមាជិកសភាឌូម៉ា(សភាជាន់ទាបសហព័ន្ធរុស្ស៊ី)ចំនួន ១២រូប ផងដែរ។ លោក Vik tor Vekselberg ក៏ជាគោលដៅក្នុងការដាក់ទណ្ឌពីប្រទេសជប៉ុន ក៏ដូចជា សមាជិកសភាឌូម៉ា ១១រូបទៀត និងសមាជិក ៥រូប នៃក្រុមគ្រួសារម្ចាស់ធនាគារ លោកមហាសេដ្ឋី Yuri Kovalchuk ផងដែរ៕
ព័ត៌មានសភាអន្តរជាតិ ១៦-០៣-២២- ឈាវ សុផាត
https://www.freemalaysiatoday.com/category/world/2022/03/15/japan-imposes-sanctions-on-17-more-russians-including-billionaire/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម