លោក Ha Young-je សមាជិករដ្ឋសភាគណបក្សអំណាចប្រជាជន (Yonhap)
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានដាក់សំណើមួយទៅរដ្ឋសភាសុំការអនុញ្ញាតពីសភា ដើម្បីចាប់ខ្លួនសមាជិកសភាគណបក្សកាន់អំណាច ១ រូប។ លោក Ha Young-je សមាជិករដ្ឋសភាគណបក្សអំណាចប្រជាជន កំពុងស្ថិតក្រោមការស៊ើបអង្កេត របស់ស្ថាប័នអយ្យការ ពីបទសង្ស័យថា បានទទួលសំណូកក្នុងទឹកប្រាក់ចំនួន ៧០ លានវ៉ុន ស្មើនឹង (៥៣,៥៤០ ដុល្លារសហរដ្ឋអាមេរិក) ពីបេក្ខជនក្រុមប្រឹក្សាខេត្ត Gyeongsang ភាគខាងត្បូង នៅមុនការបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សារដ្ឋធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕
https://en.yna.co.kr/view/AEN20230322006700315?section=national/national
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម