លោក Pedro Sanchez នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអេស្ប៉ាញ
កាលពីថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ សភាជាន់ទាបនៃព្រះរាជាណាចក្រអេស្ប៉ាញបានទាត់ ចោលសំណើជាលើកទី២ របស់គណបក្សស្ដាំនិយមជ្រុល Vox party ដែលស្នើបោះឆ្នោតដកសេចក្ដីទុក ចិត្តពីរាជរដ្ឋាភិបាលរបស់លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ។
សភាជាន់ទាបអេស្ប៉ាញបានបង្ហោះសារក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter របស់ខ្លួនថា កិច្ច ប្រជុំពេញអង្គនៃសភាជាន់ទាបអេស្ប៉ាញ បានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥៣សំឡេងទល់នឹង ២០១ សំឡេង និងអនុបវាទ ៩១សំឡេង ទាត់ចោលសំណើបោះឆ្នោតដកសេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាលរបស់ លោក Pedro Sanchez ដែលចុះហត្ថលេខាដោយសមាជិកសភាគណបក្ស Vox party ដែលក្នុងនោះ រួមទាំង លោក Ramon Tamames ដែលជាបេក្ខជនប្រមុខរដ្ឋាភិបាលរបស់គណបក្សផងដែរ។។
គណបក្ស Vox party ដែលតំណាងដោយសមាជិកសភាចំនួន ៥២រូប នៅក្នុងសភាជាន់ទាប៣៥០អាសនៈ ត្រូវការការគាំទ្រយ៉ាងហោចណាស់ ១៧៦សំឡេង ពីសមាជិកសភា ដើម្បីអាចអនុម័តគាំទ្រការបោះឆ្នោតដកសេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាលបាន។ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៣ លោក Santiago Abascal មេដឹកនាំគណបក្ស Vox party បានថ្លែងថា គណបក្សរបស់លោកបានដាក់ញត្តិដកសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យសមាជិកសភាពិភាក្សាគ្នាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបានពីលទ្ធភាពនៃការរំលាយសភាត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ និងរៀបចំការបោះឆ្នោតសកល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា នេះគឺជាញត្តិដកសេចក្តីទុកចិត្តជាលើកទី៦ ហើយនៅក្នុងសភាអេស្ប៉ាញ ចាប់ តាំងពីប្រទេសមួយនេះ បានផ្ទេរអំណាចពីរបបផ្តាច់ការ មកកាន់របបប្រជាធិបតេយ្យ ចាប់ពីចុងទសវត្សរ៍ ឆ្នាំ១៩៧០មក។ ធ្លាប់មានតែម្ដងគត់ ដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញ ត្រូវបានដកចេញពីអំណាចតាម មធ្យោបាយបែបនេះ កាលពីជិត៥ឆ្នាំមុន ដែលនៅពេលនោះ លោកនាយករដ្ឋមន្ត្រី Mariano Rajoy បានស្នើសុំចុះចេញពីអំណាច៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៣-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/spanish-lower-house-rejects-no-confidence-mot-1663942.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម