និម្មិតសញ្ញាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO ឬ OTAN)
គណៈកម្មការកិច្ចការបរទេសនៃសភានៃសាធារណរដ្ឋតួកគីនឹងបើកកិច្ចពិភាក្សា លើការផ្តល់សច្ចា ប័នលើពិធីសារចូលជាសមាជិកអង្គការណាតូរបស់សាធារណរដ្ឋហ្វាំងឡង់នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមប្រភពពីសភាតួកគីបានថ្លែងឱ្យដឹង។
កាលពីដើមខែមីនា ឆ្នាំ២០២៣ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានថ្លែងថា សភាតួកគីបានចាប់ផ្តើមដំណើរការនៃការផ្តល់សច្ចាប័នលើសមាជិកភាពរបស់ហ្វាំងឡង់ ចូលអង្គការ ណាតូ។ ពិធីសារស្តីពីការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់ ត្រូវបានចុះហត្ថលេខាដោយលោក ប្រធានាធិបតី Erdogan នឹងបានបញ្ជូនទៅកាន់សភាតួកគី។ “ពិធីសារខាងលើ ដែលត្រូវបានលោកប្រធា នាធិបតីបញ្ជូនមកកាន់សភាតួកគីនោះ ត្រូវបានចុះហត្ថលេខាដោយលោក Mustafa Sentop ប្រធានសភាតួកគី និងបញ្ជូនមកគណៈកម្មការកិច្ចការបរទេស ហើយគណៈកម្មការនឹងធ្វើការពិភាក្សាដេញដោលលើពិធីសារនៅថ្ងៃព្រហស្បតិ៍នេះ”។
ប្រសិនបើពិធីសារនេះត្រូវបានគណៈកម្មាធិការយល់ឃើញថា សមស្រប នោះនឹងដាក់ជូនសភាពេញ អង្គ នៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ក្នុងសប្តាហ៍នេះ។ គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែតបាន ដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ កាលពីខែឧសភា ឆ្នាំ២០២២ ក្រោយ ៣ខែ បន្ទាប់ពីសហព័ន្ធរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ២៨ប្រទេស នៃ៣០ប្រទេសជាសមាជិកអង្គការណាតូបានផ្តល់សច្ចាប័នលើពាក្យស្នើសុំចូលជាសមាជិក លើកលែងតែប្រទេសហុងគ្រី និងតួកគី។
រដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែស និងទីក្រុងអង់ការ៉ា បានផ្តល់សញ្ញាត្រៀមរួចរាល់ក្នុងការផ្តល់សច្ចាប័ន ដល់ហ្វាំងឡង់ ប៉ុន្តែភាពតានតឹងរវាងតួកគី និងស៊ុយអែតបានកើតមានឡើងដោយសារតែការបង្ករឿងដោយការធ្វើបាតុកម្មដុតគម្ពីរគូអាន (គម្ពីរសាសនាឥស្លាម) ដោយសកម្មជនស្តាំនិយមជ្រុល១រូប នៅមុខស្ថានទូតតួកគីប្រចាំរាជធានីស្តុកខុល នៃប្រទេសស៊ុយអែត កាលពីខែមករា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីអាជ្ញាធរស៊ុយអែត៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៣-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/turkish-lawmakers-to-review-ratification-of-f-1663254.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម