logo logo
banner1
នាយករដ្ឋមន្រ្តីក្រិក៖ ការបោះឆ្នោតជ្រើសតាំងសមាជិកសភា នឹងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០២៣
 

លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិក

លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិកបានថ្លែងក្នុងបទសម្ភាសមួយ ជាមួយទូរទស្សន៍ Alpha ថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភាក្រិកនឹង​ធ្វើឡើង​​នៅក្នុងខែឧសភា ឆ្នាំ ២០២៣ ប៉ុន្តែលោកបានបដិសេធមិនបញ្ចេញកាលបរិច្ឆេទពិតប្រាកដណាមួយនោះឡើយ។ ការបោះឆ្នោត សភាក្រិក ត្រូវបានធ្វើឡើងជា​រៀង​រាល់ ៤ឆ្នាំម្តង អាណត្តិ៤ឆ្នាំ របស់រដ្ឋាភិបាលបច្ចុប្បន្ននឹងត្រូវចប់នៅថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ២០២៣។ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងថា​ រដ្ឋាភិបាលមាន​បំណង បន្តបំពេញការងាររហូតជិតដល់ផុតអាណត្តិ ។

លោក Mitsotakis បានថ្លែងថា “ខ្ញុំបាននិយាយតាំងពីដើមទីមកថា ការបោះឆ្នោតជ្រើសតាំងសមា ជិកសភានឹងធ្វើឡើងនៅអំឡុងពេលនៃចុងអាណត្តិឆ្នាំទី៤ ប៉ុន្តែគ្មាននរណា​ម្នាក់​ជឿខ្ញុំសោះ”។ អ្នកសារ ព័ត៌មានបានចោទសួរថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្រ្តីមិនបញ្ចេញកាលបរិច្ឆេទនៃការបោះឆ្នោត និង បានកត់សម្គាល់ថា សេណារីយ៉ូនៃកា​​រ​រៀបចំ​ការបោះឆ្នោតនៅក្នុងខែកក្កដា កំពុងត្រូវបានជជែកពិភាក្សា ដើម្បីបញ្ចៀសការបោះឆ្នោតរបស់យុវជន ដែលក្នុងខែនោះជារដូវកាលពួកគេចាកចេញទៅលំហែកាយ …៕

https://www.urdupoint.com/en/world/greek-parliamentary-elections-to-be-held-in-m-1663487.html

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`