រូបភាពសភាសហព័ន្ធស្វីស
កាលពីថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការគោលនយោបាយការបរទេសនៃសភា សហព័ន្ធស្វីស (CPE-N) បានបោះឆ្នោតគាំទ្រលើសំណើណែនាំឱ្យរដ្ឋាភិបាលបញ្ជូនមកកាន់សភានូវ ផែនការគាំទ្រប្រទេសអ៊ុយក្រែនដែលតម្លៃជាទឹកប្រាក់យ៉ាងហោចណាស់ ៥ពាន់លានហ្រ្វង់ស្វ៊ីស ប្រមាណ ជា៥.៤ពាន់លានដុល្លារ ស.រ.អា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយនៅលើគេហ ទំព័ររបស់សភាស្វីស។
គណៈកម្មាធិការគោលនយោបាយការបរទេសនៃសភាសហព័ន្ធស្វីស (CPE-N) បានអនុម័តគាំទ្រ ក្នុងសំឡេង ១៣ ទល់នឹង ១១សំឡេង និងអនុបវាទ ១សំឡេង លើសំណើរបស់គណៈកម្មការ (23.3437) ណែនាំឱ្យក្រុមប្រឹក្សាសហព័ន្ធ(រដ្ឋាភិបាលស្វីស) បញ្ជូនមកកាន់សភានូវផែនការគាំទ្រអ៊ុយក្រែន ដោយ វិភាជន៍ថវិកាយ៉ាងហោចណាស់ ៥ពាន់លានហ្រ្វង់ស្វីស។ នេះបើយោងតាមខ្លឹមសារឯកសារខាងលើ…៕
https://www.urdupoint.com/en/world/swiss-parliament-offers-government-to-allocat-1663355.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម