លោកស្រី Nosiviwe Mapisa-Nqakula ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូង
រដ្ឋធានីខេបថោន៖ លោកស្រី Nosiviwe Mapisa-Nqakula ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូងបានថ្លែងថា អាហ្រ្វិកខាងត្បូងនឹងបន្តគាំទ្រសហព័ន្ធរុស្ស៊ី និងពិនិត្យពិចារណាគាំទ្រ សេដ្ឋកិច្ចរុស្ស៊ី។ លោកស្រី Mapisa-Nqakula បានថ្លែងសុន្ទរកថាបិទសន្និសីទសភារុស្ស៊ី-អាហ្រ្វិកលើក ទី២ ធ្វើឡើងនៅក្នុងរដ្ឋធានីមូស្គូ ពេញមួយចុងសប្តាហ៍មុន។
សន្និសីទខាងលើ ក៏មានការចូលរួមពីលោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីផងដែរ។ លោក Putin បានប្តេជ្ញាគាំទ្រដល់ប្រជាជាតិអាហ្រ្វិក នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ ការ បណ្តុះបណ្តាល និងការអប់រំ។ លោកស្រី Mapisa-Nqakula បានអំពាវនាវដល់សហព័ន្ធរុស្ស៊ីឱ្យជួយដល់ទ្វីបអាហ្រ្វិកក្នុងការទទួលបានអាសនៈអចិន្រ្តៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ លោកស្រី Mapisa-Nqakula បានថ្លែងបន្ថែមថា“ប្រសិនបើរឿងនេះមិនអាចកើតមានឡើងទេនោះយើងនឹងនៅតែបន្តកើតមានជម្លោះ ដូចដែលយើងកំពុងតែឃើញសព្វថ្ងៃនៅក្នុងទ្វីបរបស់យើង”។
លោកស្រី Mapisa-Nqakula បានថ្លែងថា អាហ្រ្វិកខាងត្បូងនឹងបន្តគាំទ្ររុស្ស៊ីក្នុងដំណើរស្វែងរកវិបុលភាពនយោបាយ និងសេដ្ឋកិច្ច។ “យើងនឹងបន្តរៀនសូត្រពីរុស្ស៊ី ហើយរុស្ស៊ីអាចជឿជាក់បានថា ក្នុង នាមជាប្រទេសមួយ ក្នុងនាមប្រជាជនអាហ្រ្វិកខាងត្បូង យើងនឹងបន្តគាំទ្រប្រជាជនរុស្ស៊ី”។
លោកស្រី Nosiviwe Mapisa-Nqakula ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូង រដ្ឋធានីខេបថោន៖ លោកស្រី Nosiviwe Mapisa-Nqakula ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូងបានថ្លែងថា អាហ្រ្វិកខាងត្បូងនឹងបន្តគាំទ្រសហព័ន្ធរុស្ស៊ី និងពិនិត្យពិចារណាគាំទ្រ សេដ្ឋកិច្ចរុស្ស៊ី។ លោកស្រី Mapisa-Nqakula បានថ្លែងសុន្ទរកថាបិទសន្និសីទសភារុស្ស៊ី-អាហ្រ្វិកលើកទី២ ធ្វើឡើងនៅក្នុងរដ្ឋធានីមូស្គូ ពេញមួយចុងសប្តាហ៍មុន។
http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ២២-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://ewn.co.za/0001/01/01/mapisa-nqakula-sa-will-continue-to-support-the-people-of-russia
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម