លោក Boris Johnson អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស
កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការមួយនៃសភាចក្រភពអង់គ្លេសបាន ផ្សព្វផ្សាយថា ភស្តុតាងដែលបញ្ជូនមកកាន់សភាដោយលោក Boris Johnson អតីតនាយករដ្ឋមន្រ្តីចក្រ ភពអង់គ្លសបានការពារខ្លួនលោកនៅក្នុងការចោទសួរថាតើលោកមានចេតនាក្នុងការបំភ័នសមាជិកសភា អំពីពិធីជប់លៀងខុសច្បាប់ (partygate) ដែលធ្វើឡើងក្នុងអំឡុងពេលបិទខ្ទប់ជំងឺរាតត្បាតជាសកល កូវីដ-១៩ ឬយ៉ាងណា។
គណៈកម្មាធិការអភ័យឯកសិទ្ធិនៃសភាចក្រភពអង់គ្លេស ដែលបានត្រួតពិនិត្យមើលលើសេចក្តីថ្លែង ការណ៍របស់លោក Johnson បញ្ជូនមកសភា កាលពីខែធ្នូ ឆ្នាំ២០២២កន្លងមក បានថ្លែងកាលពីសប្តាហ៍ មុនថា អតីតមេដឹកនាំអង់គ្លេសរូបនេះ គួរតែផ្តល់នូវភស្តុតាងផ្ទាល់មាត់ផងដែរមកកាន់គណៈកម្មាធិការ អភ័យឯកសិទ្ធិ នៅក្នុងសម័យប្រជុំសភាតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣…៕
https://news.cgtn.com/news/2023-03-21/UK-parliamentary-committee-publishes-Boris-Johnson-s-partygate-evidence-1imfKz9t3fa/index.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម