គណបក្សប្រឆាំងធំមួយក្នុងប្រទេសកូរ៉េខាងត្បូងអនុម័តជាឯកតោភាគីលើញត្តិមួយ ដើម្បីបើកសវនាការសភាស្តីពី ករណីរំលោភបំពាននៅក្នុងសាលារៀន
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ គណបក្សប្រឆាំងដ៏ធំជាងគេរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអនុម័តជាឯកតោភាគីលើញត្តិមួយដើម្បីបើកសវនាការសភានៅសប្តាហ៍ក្រោយស្តីពី ករណី រំលោភបំពាននៅក្នុងសាលា ពាក់ព័ន្ធនឹងកូនប្រុសរបស់អតីតអគ្គរដ្ឋអាជ្ញា ១ រូប។ លោក Chung Sun-sin អតីតអគ្គរដ្ឋអាជ្ញារូបនេះ ត្រូវបានតែងតាំងជាប្រធានការិយាល័យស៊ើបអង្កេតជាតិ ប៉ុន្តែ ការតែងតាំងរបស់ លោកនេះ ត្រូវបានលុបចោល មួយថ្ងៃក្រោយ ចំពេលដែលកើតមានអំពើហិង្សានៅទីសាធារណៈដែលត្រូវបាន ផ្សព្វផ្សាយជាសាធារណៈថា កូនប្រុសរបស់លោក Chung បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមិត្តរួមថ្នាក់ក្នុងវិទ្យាល័យ៕
https://en.yna.co.kr/view/AEN20230321004100315
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម