logo logo
banner1
សមាជិកសភាជប៉ុនសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិក្នុងតំបន់ ក្រោយពីកិច្ចប្រជុំជាមួយសមាជិកសភាគណបក្សអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ
 

សមាជិកសភាជប៉ុនសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិក្នុងតំបន់ ក្រោយពីជំនួប​ ជាមួយសមាជិកសភាគណបក្សអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ

រដ្ឋធានីតៃប៉ិ៖ កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២២ លោក Horii Iwao និងលោក Kokuba Konosuke សមាជិកសភាជប៉ុន មកពីគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ បន្ទាប់ពីកិច្ចសន្ទនាលើកដំបូងជាមួយលោក Lo Chih-cheng និងលោក Kuo Kuo-wen សមាជិកសភាគណបក្ស​អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងទីក្រុងតៃប៉ិ។

ទីភ្នាក់ងារសារព័ត៌មាន Liberty Times បានរាយការណ៍ថា លោក Horii នាយកទទួលបន្ទុកកិច្ចការការបរទេសនៃគណបក្សប្រជាធិបតេយ្យសេរី បានចែករំលែកនូវ​យុទ្ធសាស្ត្រថ្មីរបស់ជប៉ុននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចស្តីពី សេរីភាព និងការបើកចំហ ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនេះ មានចំនុចសំខាន់៤: ទី១. គឺវិធានច្បាប់​ក្នុង​តំបន់។ ទី២. កិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលត្រូវបានចែកជា៣ តំបន់ ដែលរួមទាំង ថាតើប្រទេសក្នុងតំបន់ទាំងនោះ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ, បញ្ហា​សុខ​ភាពសកល និងបញ្ហាព័ត៌មានក្លែងក្លាយ យ៉ាងដូច​ម្តេច នេះបើតាមការលើកឡើងរបស់លោក Horii។ ទី៣. ប្រទេសក្នុងតំបន់ទាំងអស់ ត្រូវតែទំនាក់ទំនងគ្នាក្នុងកម្រិតពហុភាគី ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ ទី៤. ដោយឈរលើមូលដ្ឋានសន្តិសុខ ប្រទេសជប៉ុន នឹងបង្កើនការយកចិត្តទុកដាក់លើបញ្ហាដែនអាកាស ជាជាងយក​ចិត្តទុកដាក់តែម្នាក់ឯងលើបញ្ហាសន្តិសុខ។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសជប៉ុន ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសន្តិសុខតំបន់។

សារព័ត៌មាន Liberty Times បានដកស្រង់សំដីអ្នកនយោបាយរូបនេះ ដែលបាននិយាយថា   យុទ្ធសាស្ត្រនេះ ត្រូវបានគាំទ្រដោយប្រទេសជាច្រើន ក្នុងនោះរួមមាន​ កោះតៃវ៉ាន់ សហរដ្ឋអាមេរិក​ អូស្ត្រាលី  នូវែលសេឡង់  និងប្រទេសសមាជិកអាស៊ាន។ លោក Horii បានលើកឡើងទៀតថា សហគមន៍ អន្តរជាតិត្រូវតែសហការគា្ន ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់, សមុទ្រចិនខាងកើត, សមុទ្រខាងកើត និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច។ លោក Horii បានថ្លែងទៀតថា លោកសង្ឃឹម​យ៉ាងមុតមាំថា កិច្ចសន្ទនា ២+២ កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ នឹងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់៕

http://ព័ត៌មានសភាទ្វីបអាស៊ី ២២-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4841863



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`