ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៏
រដ្ឋធានីតៃប៉ិ៖ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស បានប្រកាសអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាអង់គ្លេស ទៅកាន់កោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ។ សមាជិកសភា ១ ក្រុម មានសមាជិក ៦ រូប ដឹកនាំដោយលោក Bob Stewart ប្រធានក្រុមមិត្តភាពសភាជាមួយគណបក្សនយោបាយតៃវ៉ាន់ទាំងអស់ បានអញ្ជើញមកដល់កោះតៃវ៉ាន់ កាលពី ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃ នេះបើយោងតាមការឱ្យដឹងពីសារព័ត៌មាន CNA។ គណៈប្រតិភូសភាអង់គ្លេសនេះ គ្រោងជួបពិភាក្សាការងារជាមួយលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ នារសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ នេះ នេះបើយោងតាមការឱ្យដឹងពីខុទ្ទកាល័យប្រធានាធិបតីចិន។
សារព័ត៌មាន Reuters បានឱ្យដឹងថា ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៏ បានចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនថា ក្រុមសមាជិកសភាអង់គ្លេសនេះ ចង់ធ្វើទស្សនកិច្ចនៅតំបន់កោះតៃវ៉ាន់ចិន ទោះបីមានការប្រឆាំងដាច់ខាតពីប្រទេសចិន យ៉ាងណាក៏ដោយ។ ស្ថានទូតចិនដដែលនេះ ក៏បានឱ្យដឹងទៀតថា នេះគឺជាការជ្រៀតជ្រែកមួយយ៉ាងធំចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសញ្ញាខុសឆ្គងធ្ងន់ធ្ងរមួយរបស់កងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់។
ក្រៅពីលោក Stewart ក៏មានគណៈប្រតិភូសមាជិកសភាជាន់ទាបអង់គ្លេស (House of Commons) ផងដែរ ដែលក្នុងនោះរួមមាន លោក Rob Butler សមាជិកសភា, លោកស្រី Sarah Atherton សមាជិកាសភា, លោក Tanmanjeet Singh Dhesi សមាជិកសភា, លោក Afzal Khan សមាជិកសភា, លោកស្រី Marie Rimmer សមាជិកាសភា នេះបើយោងតាមការឱ្យដឹងពីក្រសួងការបរទេសចិន។ គណៈប្រតិភូសភាអង់គ្លេសនេះ ក៏គ្រោងជួបពិភាក្សាការងារផងដែរ ជាមួយលោក Chen Chien-jen នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់, លោក Wellington Koo អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ, លោក You Si-kun ប្រធានសភានីតិប្បញ្ញត្តិ និងលោក Joseph Wu រដ្ឋមន្ត្រីក្រសួងការបរទេស។
គណៈប្រតិភូសភាចក្រភពអង់គ្លេសនេះ ក៏គ្រោងធ្វើទស្សនកិច្ចនៅក្រសួងសេដ្ឋកិច្ច និងក្រុមប្រឹក្សាចិនដីគោកផងដែរ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២១-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4841067
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម