លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី
សភាអ៊ុយក្រែនបានអនុម័តសេចក្តីថ្លែងការណ៍មួយស្តីពីការនាំខ្លួនមេដឹកនាំសហព័ន្ធរុស្ស៊ី មកផ្តន្ទា ទោសចំពោះបទឧក្រិដ្ឋប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រេន ជាពិសេស ដើម្បីអនុវត្តន៍សេចក្តីសម្រេចរបស់តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ដោយចាប់ខ្លួនលោក Vladimir Vladimirovich Putin និងលោកស្រី Maria Lvova-Belova ។
លោក Yaroslav Zhelezniak បានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា សភាអ៊ុយក្រែនបានចេញសេចក្តីសម្រេចលេខ ៩១២២ ទទូចឱ្យភាគីទាំងឡាយនៃលក្ខន្តិកៈ ទីក្រុងរ៉ូមចាត់វិធានការតាមដែលអាចធ្វើបាន ដើម្បីអនុវត្តន៍សេចក្តីសម្រេចរបស់សវនការមុនពេលជម្រះក្តីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Putin និងលោក-ស្រី Lvova-Belova ស្នងការសិទ្ធិកុមារនៅក្នុងការិយាល័យប្រធានាធិបតីរុស្ស៊ី និងដើម្បីបញ្ជូនអ្នកទាំងពីរទៅកាន់តុលាការ ដោយអនុលោមទៅតាមកាតព្វកិច្ចរបស់ខ្លួនក្រោមលក្ខនិ្តកៈទីក្រុងរ៉ូម។
ឧក្រិដ្ឋកម្មរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានអនុវត្តន៍តាមបញ្ជាផ្ទាល់ពីអ្នកនយោបាយ ជាន់ខ្ពស់ និងមេដឹកនាំយោធារុស្ស៊ីដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងបទដ្ឋាននៃច្បាប់អន្តរជាតិ បច្ចុប្បន្ន ដែលទាមទារមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព ពីសហគមន៍អន្តរជាតិ តាមរយៈការនាំយកមេដឹកនាំរុស្ស៊ីមកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មអន្តរជាតិ។ សេចក្តីសម្រេចខាងលើបានទទូចឱ្យអង្គការសហប្រជាជាតិ អង្គការសភាអន្តរជាតិ សភា និងរដ្ឋាភិបាលប្រទេសនានាទូទាំងពិភពលោក ថ្កោលទោសខ្លាំងក្លាលើឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងររបស់រុស្ស៊ី និងចាត់វិធានគ្រប់មធ្យោបាយតាមដែលអាចធ្វើបានដើម្បីស៊ើបអង្កេតពួកគេ។។
សេចក្តីសម្រចដដែលក៏បានអំពាវនាវឱ្យបង្កើតយន្តការអន្តរជាតិមួយ ដើម្បីទូទាត់សំណងការខូច ខាត និងការបាត់បង់ដែលបង្កឡើងដោយសកម្មភាពខុសច្បាប់របស់រុស្ស៊ី និងបង្កើតសាលាជម្រះក្តីពិសេសមួយចំពោះការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ សេចក្តីសម្រេចខាងលើទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកសភាអ៊ុយក្រែនចំនួន ៣៣៥រូប។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ សវនការមុនពេលជម្រះក្តីរបស់តុលាការ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី និងលោកស្រី Lvo va-Bel ova។ ប៉ុន្តែរុស្ស៊ីបានឆ្លើយតបវិញថា តុលាការ ICC គ្មានសិទ្ធិអំណាចអ្វីមកលើទឹកដីរុស្ស៊ីនោះឡើយ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២១-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.yahoo.com/ukrainian-parliament-calls-implementation-icc-135658893.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម