logo logo
banner1
សភាបារាំង ទាត់ចោលញត្តិដកសេចក្តីទុកចិត្តពីរដ្ឋាភិបាល របស់លោកប្រធានាធិបតី Emmanuel Macron
 

សមាជិកសភានៃសាធារណរដ្ឋបារាំងទាត់ចោលញត្តិដកសេចក្តីទុកចិត្តពីរដ្ឋាភិបាល

សភានៃសាធារណរដ្ឋបារាំងបានទាត់ចោលញត្តិដកសេចក្តីទុកចិត្តពីរដ្ឋាភិបាល ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីការបង្កើនអាយុចូលនិវត្តន៍ពី ៦២ឆ្នាំ មកអាយុ៦៤ឆ្នាំ។ កាលពីសប្តាហ៍មុន លោកស្រី Elisabeth Bourne នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋបារាំងបានប្រកាសពីសេចក្តីព្រាងច្បាប់ស្តីពី​ កំណែទម្រង់សោធន​និវត្ត​ដ៏ចម្រូងចម្រាស ដោយប្រើអំណាចក្រោមមាត្រា ៤៩.៣ នៃរដ្ឋធម្មនុញ្ញបារាំងបានបង្កឱ្យផ្ទុះបាតុកម្មតវ៉ានៅទូទាំងប្រទេស។

ញតិ្តមួយស្តីពីការដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលរបស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ត្រូវបានដាក់ជូនសភាជាន់ទាប បន្ទាប់ពីការតវ៉ាដ៏​ហិង្សាពាក់ព័ន្ធនឹងសេចក្តីព្រាង ច្បាប់ស្តីពីកំណែទម្រង់សោធននិវត្តដ៏ចម្រូងចម្រាស ត្រូវបានដាក់ជូនសភាដោយមិនមានការពិភាក្សាដេញដោលនោះឡើយ។ ដោយមើល​ឃើញ​ពីវិបត្តិនេះ គណបក្សប្រឆាំងក្នុងប្រទេសបារាំងបានបញ្ជូនញត្តិមួយស្តីពីការដកសេចក្តីទុកចិត្តពីរដ្ឋាភិបាល ដោយសង្ឃឹមថា រដ្ឋាភិបាលនឹងលុបចោលសេចក្តីព្រាង​ច្បាប់​ដ៏ចម្រូងចម្រាសស្តីពីការបង្កើនអាយុចូលនិវត្តន៍ពី ៦២ឆ្នាំ ទៅ៦៤ឆ្នាំ។ ប៉ុន្តែយ៉ាងណាក៏ដោយ ញត្តិដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលបារាំងត្រូវបានសភាអនុម័តកាលពីថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។

គណបក្សប្រឆាំងត្រូវការ ២៨៧សំឡេង ដើម្បីអនុម័តញត្តិដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលបាន ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតទទួលបានការគាំទ្រតែ ២៧៨សំឡេង​ប៉ុណ្ណោះពីសមាជិកសភាបារាំង។ ប្រសិនបើញត្តិដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលទទួលបានជោគជ័យ នោះលោកប្រធានាធិបតី Emmanuel Macron នឹងត្រូវរៀបចំការ​បោះឆ្នោតថ្មីមួយ។ ក្រៅពីនេះ ញត្តិដកសេចក្តីទុកចិត្តមួយផ្សេងទៀត ពីរដ្ឋាភិបាល ដែលស្នើឡើងដោយគណបក្សស្តាំនិយម គឺគណបក្ស National Rally មិនអាចទទួល​បាន​ការអនុម័តនៅក្នុងសភាបារាំងនោះឡើយ។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសខាងលើស្តីពីការបង្កើន អាយុចូលនិវត្តន៍ពី ៦២ឆ្នាំ ទៅ៦៤ឆ្នាំ នឹងក្លាយជាច្បាប់ បន្ទាប់ពីញត្តិដក​សេចក្តីទុកចិត្តពីរដ្ឋាភិបាលរបស់លោក Emmanuel Macron ទាំងពីរនេះ ទទួលបរាជ័យ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២១-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://newsjani.com/uncategorized/french-parliament-rejects-no-confidence-motion-against-government-news-jani/

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`