logo logo
banner1
សភាអាហ្រ្វិកខាងត្បូង៖ ប្រធានាធិបតីដាក់ពង្រាយទាហាន ជាង ៣,៤០០នាក់ ដើម្បីរក្សាសន្តិភាព
 

លោក Cyril Ramaphosa ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិក ខាងត្បូង

សភាអាហ្រ្វិកខាងត្បូងបានឱ្យដឹងថា លោក Cyril Ramaphosa ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិក ខាងត្បូងបានដាក់ពង្រាយទាហាន ៣,៤៧៤នាក់ ចាប់ពីថ្ងៃទី១៧ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីរក្សាសន្តិភាព។ សភាបានចេញសេចក្តីថ្លែងការណ៍មួយថា សភាបានទទួលព័ត៌មានពីលោក ប្រធានាធិបតីពីការដាក់ពង្រាយ​កងទ័ព​ការពារជាតិអាហ្រ្វិកខាងត្បូង ក្នុងកិច្ចសហប្រតិបតិ្តការជាមួយកងកម្លាំងនគរបាលអាហ្វ្រិកខាងត្បូង ដើម្បីការពារ និងប្រឆាំងនឹងឧក្រិដ្ឋកម្ម ក៏ដូចជាថែរក្សាសន្តិភាព។

គណបក្សប្រឆាំង គឺគណបក្សយុទ្ធជនដើម្បីសេរីភាពសេដ្ឋកិច្ច បានអំពាវនាវឱ្យបិទទូទាំងប្រទេស នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្ខំឱ្យលោកប្រធានាធិបតី Ramaphosa លាលែងពីតំណែង។ សេចក្តីថ្លែងការណ៍ដដែលបានថ្លែងបន្តថា ការប្រើប្រាស់ទាហានគឺអនុលោមតាមរដ្ឋធម្មនុញ្ញអាហ្រ្វិកខាង ត្បូង ហើយទឹកប្រាក់ប្រមាណជា ១៦៦លាន rand (ប្រមាណ ៨.៩៩លានដុល្លារ) ត្រូវគេរំពឹងថានឹងត្រូវ ចំណាយសម្រាប់ការដាក់ពង្រាយនេះ…៕

https://menafn.com/1105810894/S-African-Prez-Deploys-Over-3400-Soldiers-To-Maintain-Peace



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`