លោកស្រី Nancy Pelosi អតីតប្រធានសភាតំណាងសហរដ្ឋអាម៉េរិក
សភានិរទេសនីតិកាលទី១៧ នៅក្នុងថ្ងៃទី៤ នៃសម័យប្រជុំថវិកា បានអនុម័តជាឯកច្ឆន្ទនូវ “សេចក្តី សម្រេចសម្តែងការដឹងគុណ” ផ្តល់ជាកិត្តិយសដល់លោកស្រី Nancy Pelosi អតីតប្រធានសភាសហរដ្ឋ អាម៉េរិកចំពោះការគាំទ្រដោយឥតងាករេ និងឥតឈប់ឈររបស់លោកស្រីដល់ទីបេ និងប្រជាជនទីបេ។
លោកស្រី Tsering Lhamo សមាជិកសភាទីបេបានគូសបញ្ជាក់ពីការគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោកស្រី Pelosi និងការប្តេជ្ញាចិត្តម្តងហើយម្តងទៀតនាំមុខគេក្នុងបុព្វហេតុដើម្បីទីបេ នៅក្នុងសភាសហរដ្ឋអាម៉េរិក និងបានអំពាវនាវឱ្យមានសិទ្ធិមនុស្ស និងសេរីភាពសាសនា សម្រាប់ប្រជាជនទីបេនៅតំបន់ទីបេ។ សមាជិកសភារូបនេះ បានគូសបញ្ជាក់ពីការគាំទ្រឥតងាករេលើច្បាប់គោលនយោបាយទីបេឆ្នាំ២០១៩ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ចំពោះប្រជាជនទីបេ និងសិទ្ធិ ក្នុងការការពារអត្តសញ្ញាណ ដាច់ដោយឡែករបស់ពួកគេ។ ក្នុងចំណោមអាទិភាពផ្សេងៗទៀត សមាជិកសភាទីបេរូបនេះ ក៏បានបង្ហាញ នូវការដឹងគុណផងដែរដល់ភាពក្លាហាន និងការលះបង់របស់លោកស្រី Pelosi ឱ្យចិនទទួលខុសត្រូវ ចំពោះការសង្កត់សង្កិនលើប្រជាជនទីបេ និងការបដិសេធសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនទីបេ…៕
http://www.phayul.com/2023/03/19/48082/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម