គណៈប្រតិភូសមាជិកសភាអាល្លឺម៉ង់នឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសហ្សកហ្ស៊ី នៅថ្ងៃពុធនេះ
ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានថ្លែងកាលពីថ្ងៃចន្ទ ទី២០ខែមីនា ឆ្នាំ២០២៣ ថា សមាជិកសភាអាល្លឺម៉ង់ចំនួន ៤រូប គ្រោងអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្សកហ្ស៊ីនៅក្នុង សប្តាហ៍នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរ។ ស្ថានបេសកកម្មបានឱ្យដឹងថា សមាជិក សភាអាល្លឺម៉ង់លោកស្រី Tabea Rößner លោក Nico Tippelt លោកស្រី Gökay Akbulut និងលោក Falko Droßmann នឹងចួបជាមួយលោក Shalva Papuashvili ប្រធានសភាហ្សកហ្ស៊ី ប្រធានគណៈ កម្មាធិការសភាជាច្រើនរូប និងលោក Aleksandre Khvtisiashvili អនុរដ្ឋមន្រ្តីក្រសួងការបរទេសហ្សកហ្ស៊ី នៅក្នុងរដ្ឋធានីប៊ីលីស៊ី រវាងពីថ្ងៃពុធ និងថ្ងៃសុក្រ។
កិច្ចពិភាក្សានឹងផ្តោតលើការពិនិត្យមើលឡើងវិញលើការចោទសួរពាក់ព័ន្ធនីតិរដ្ឋ គោលនយោបាយ ផ្ទៃក្នុង និងការបរទេស កិច្ចការគោលនយោបាយសាធារណៈ និងសង្គម សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌ មាន ព្រមទាំងរបៀបវារៈនៃការធ្វើសមាហរណកម្មរបស់ហ្សកហ្ស៊ីចូលក្នុងអឺរ៉ុប។ ស្ថានទូតបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងចំណងទាក់ទងរវាងអង្គការសង្គមស៊ីវិលក្នុងស្រុក និងទទួល ព័ត៌មានជាមូលដ្ឋានលើមូលបទផ្សេងៗ…៕
https://agenda.ge/en/news/2023/1129
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម