លោក Ibrahim Aydin សមាជិកសភានៃសាធារណរដ្ឋតួកគី
លោក Ibrahim Aydin សមាជិកសភាគណបក្សកាន់អំណាច គឺគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ បានថ្លែងប្រាប់សារព័ត៌មាន Sputnik ថា សភានៃសាធារណរដ្ឋតួកគីទំនងជានឹងផ្តល់សច្ចាប័នលើពិធីសារ ចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់ នៅមុនថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ លោក Recep Tay yip Erdogan ប្រធានាធិបតីបានថ្លែងថា សភាបានកំពុងតែចាប់ផ្តើមផ្តល់សច្ចាប័នលើកិច្ចខិតខំប្រឹងប្រែង របស់ហ្វាំងឡង់ដើម្បីក្លាយជាសមាជិកអង្គការណាតូ។
ពិធីសារស្តីពីការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់ចុះហត្ថលេខាដោយលោក Erdogan ត្រូវបានបញ្ជូនទៅកាន់សភាតួកគីរួចហើយ។ ក្នុងពេលប៉ុន្មានថ្ងៃទៀត គណៈកម្មាធិការគោលនយោបាយ ការបរទេសនឹងធ្វើការងារចាំបាច់មួយនេះ ហើយបន្ទាប់ពីនោះនឹងដាក់ជូនសភាដើម្បីពិនិត្យពិចារណា។ គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែត បានដាក់ពាក្យចូលជាសមា ជិកអង្គការណាតូ កាលពីខែឧសភា ឆ្នាំ២០២២ គឺនៅ ៣ខែ បន្ទាប់ពីសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមប្រតិ បត្តិការយោធាពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។ នៅត្រឹមចុងឆ្នាំ២០២២ សមាជិកអង្គការ ណាតូ ២៨ ប្រទេស ក្នុងចំណោម ៣០ប្រទេស បានផ្តល់សច្ចាប័នលើពាក្យស្នើសុំ លើកលែងតែប្រទេស ហុងគ្រី និងតួកគីប៉ុណ្ណោះ… ៕
https://www.urdupoint.com/en/world/turkish-parliament-likely-to-ratify-finlands-1661496.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម