logo logo
banner1
អនុប្រធានរដ្ឋសភាវៀតណាម ៖ វៀតណាមចង់ពង្រឹងទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយប្រទេសប៉ូឡូញ
 

លោក Nguyen Duc Hai (ស្តាំ) ជួបសន្ទនាការងារជាមួយលោក Zbigniew Rau

នៅរដ្ឋធានីហាណូយ កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ លោក Nguyen Duc Hai អនុប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួប​សន្ទនា​ការងារជាមួយលោក Zbigniew Rau រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធាណរដ្ឋប៉ូឡូញ ដោយបានមានប្រសាសន៍ថា វៀតណាមតែងតែយក ចិត្តទុកដាក់ និងចង់ជំរុញ​ទំនាក់ទំនង​មិត្តភាពជាប្រពៃណី ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប៉ូឡូញ ដែលជាដៃគូអាទិភាពមួយក្នុងចំណោមដៃគូអាទិភាពរបស់ខ្លួននៅអឺរ៉ុបកណ្តាល។

ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីប៉ូឡូញ លោក Hai បានអះអាងថា រដ្ឋសភាវៀតណាម ជានិច្ចកាលតែងតែគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាង​រដ្ឋាភិបាល​​​ទាំងពីរ។ ភាគីទាំងពីរបាន ចែករំលែកនូវក្តីរីករាយចំពោះភាពជាដៃគូដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ ដោយមានគណៈប្រតិភូ ជាច្រើនបានផ្លាស់ប្តូរ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ។ លោក Hai បានមានប្រសាសន៍ថា ដោយសារជំងឺ រាតត្បាតកូវីដ-១៩ បានរំខានដល់ការផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំងពីរក្នុង​ប៉ុន្មានឆ្នាំថ្មីៗនេះ ភាគីទាំងពីរគួរតែចាប់ផ្តើមការផ្លាស់ប្តូរគណៈប្រតិភូឡើងវិញភ្លាមៗ ជាពិសេសនៅកម្រិតខ្ពស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពល​បន្ថែម​ទៀត។ ដោយវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប៉ូឡូញ សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀង ការពារការវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) ថ្នាក់ដឹកនាំវៀតណាមបានស្នើឱ្យសភាប៉ូឡូញផ្តល់សច្ចាប័នលើ EVIPA នាពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើឱ្យ​ប្រទេស​ទាំងពីរ​​​បង្កើនប្រសិទ្ធភាពផលប្រយោជន៍ពី កិច្ចព្រមព្រៀង និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងវិនិយោគទ្វេភាគី។ លោក Hai បានស្នើ ប៉ូឡូញជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប (EC) ដកការព្រមាន “កាតលឿង” របស់ខ្លួនប្រឆាំងនឹងការនាំចេញអាហារ សមុទ្ររបស់វៀតណាម ដោយយកការខិតខំប្រឹងប្រែងរបស់វៀតណាម​ក្នុងការ​អនុវត្តយ៉ាងពេញលេញនូវអនុសាសន៍របស់ EC ស្តីពីការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ ប៉ូឡូញ និង EU យកមក​ពិចារណា។

ឆ្លៀតក្នុងឱកាសនោះ លោក Rau បានមានប្រសាសន៍ថា វៀតណាមគឺជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់ ប៉ូឡូញនៅអាស៊ីអាគ្នេយ៍ ហើយសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ​កាន់តែ​រឹងមាំ​​​​នៅតែមានទំហំធំ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ១៩-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-wants-to-beef-up-comprehensive-ties-with-poland-na-vice-chairman/250043.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`