logo logo
banner1
ប្រធានាធិបតីស្រីលង្កានឹងបង្ហាញកិច្ចព្រមព្រៀង ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ទៅកាន់សភានៅសប្តាហ៍ក្រោយ
 

លោក Ranjith Siyambalapitiya ​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ច​ប្រជុំ

កាលពីថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ មន្ត្រីរដ្ឋាភិបាលម្នាក់បានមានប្រសាសន៍ថា លោក Ranil Wickremesinghe ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា នឹងបង្ហាញកិច្ចព្រមព្រៀង ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទៅកាន់សភានៅសប្តាហ៍ក្រោយ។ លោក Ranjith Siyambalapitiya រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​បាន​ថ្លែង​ដូច្នេះ​ក្នុងអំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ច​ប្រជុំ។ លោក Siyambalapitiya បានមានប្រសាសន៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិក៏នឹងផ្សព្វផ្សាយកិច្ចព្រមព្រៀងនេះនៅលើគេហទំព័ររបស់ខ្លួន ហើយក្រុមប្រឹក្សាភិបាលរបស់ខ្លួននឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ ទី២០ ខែមីនា ដើម្បី​បញ្ចប់កញ្ចប់ថវិកាសង្គ្រោះដែល មានតម្លៃ ២.៩ពាន់លានដុល្លារអាមេរិក។ ប្រទេសស្រីលង្កា បានចាប់ផ្តើមការចរចាពាក់ព័ន្ធជាមួយអ្នកផ្តល់ប្រាក់ កម្ចីអន្តរជាតិនៅក្នុង​ឆ្នាំ២០២២ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះ បានរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ….៕

https://english.news.cn/asiapacific/20230318/b0f18d66449343a9a051b4548420a177/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`