ក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ី ឈ្មោះ Wagner
សភានៃសាធារណរដ្ឋលីទុយអានីបានប្រកាសថា ខ្លួនបានអនុម័តគាំទ្រសេចក្តីសម្រេចមួយទទួល ស្គាល់ក្រុមដែលមានលំនាំជាកងទ័ពឈ្មោះ Wagner ថាជា “អង្គការភេរវករ”។ សេចក្តីសម្រេចមានខ្លឹម សារថា “ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពយោធានៅខាងភាគីដែលជាជនឈ្លានពាន (សហព័ន្ធរុស្ស៊ី)” ដែលធ្វើសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែន អាចត្រូវបានចាត់ទុកថា “ស្មើនឹងអំពើភេរវនិយម”។
Wagner គឺជាក្រុមហ៊ុនទាហានឯកជនមួយដែលបង្កើតឡើងដោយលោក Yevgeny Prigozhin ធុរជនរុស្ស៊ី ១រូប ស្និទ្ធនឹងលោកប្រធានាធិបតី Vladimir Putin និងជាប់ទណ្ឌកម្មពីសហភាពអឺរ៉ុប និង សហរដ្ឋអាម៉េរិក…គឺជាឧបករណ៍ស្រមោលនៃអំណាចរបស់មេដឹកនាំរុស្ស៊ី។ ក្រុមមួយនេះក៏ជាប់ពាក់ព័ន្ធ ផងដែរ នៅក្នុងប្រទេសផ្សេងៗទៀត ដូចជា សាធារណរដ្ឋអាហ្វ្រិកកណ្តាល សូដង់ និងម៉ាលី លើសពីឮនេះទៀតក្រសួងរតនាគារជាតិស.រ.អាបានកំណត់ក្រុមនេះថាជា “អង្គការឧក្រិដ្ឋជនឆ្លងដែន”។ សេចក្តី សម្រេចដដែលបានទទូចឱ្យប្រទេសដទៃៗទៀតទទួលស្គាល់ក្រុម Wagner ថាជា “អង្គការភេរវករ”…៕
https://www.yenisafak.com/en/world/lithuanian-parliament-recognizes-wagner-paramilitary-group-as-terrorist-organization-3662062
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម