logo logo
banner1
ប្រធានាធិបតីអ៊ុយក្រែន ស្នើឱ្យសភាអូសបន្លាយច្បាប់អាជ្ញាសឹក រហូតដល់ចុងខែមេសា ខណៈសង្រ្គាមនៅតែបន្ត
 

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីយប់ថ្ងៃចន្ទ បានដាក់លិខិតទៅកាន់សភាអ៊ុយក្រែន ដើម្បីស្នើសុំឱ្យអូសបន្លាយការអនុវត្តច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសលោក សម្រាប់រយៈពេល៣០ថ្ងៃទៀត ចាប់ពីថ្ងៃទី២៤ ខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

សង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យបើកនូវអ្វីដែលលោកហៅថាជា «ប្រតិបត្តិការយោធាពិសេស» ចូលទៅកាន់អ៊ុយក្រែន ដែលជាការវាយប្រហារដ៏ធំបំផុត ទៅលើប្រទេសនៅទ្វីបអឺរ៉ុប គិតចាប់តាំងតែពីសម័យសង្រ្គាមលោកលើកទីពីរមក។

គួរបញ្ជាក់ថា មកទល់ពេលនេះ ទីក្រុងរបស់អ៊ុយក្រែន បានរងការខូចខាតយ៉ាងដំណំ ហើយមនុស្សជាច្រើននាក់បានស្លាប់និងរបួស ហើយរាប់លាននាក់ ត្រូវរត់ភៀសខ្លួនទៅកាន់ប្រទេសដទៃ។ នៅថ្ងៃអង្គារនេះ បើតាមលោក Zelenskiy ក្រុមមន្រ្តីអ៊ុយក្រែននិងរុស្ស៉ី នឹងបន្តការជួបចរចាគ្នា បន្ទាប់ពីពួកគេបានជួបជជែកគ្នាសរុប ៤លើកហើយ៕



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`