កម្មវិធី TikTok
ប្រធានសភាតំណាងសហរដ្ឋអាមេរិកចង់ឱ្យលោក Shou Zi Chew នាយកប្រតិបត្តិកម្មវិធី TikTok ឆ្លើយសំណួរ នៅសប្តាហ៍ក្រោយអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីវីដេអូដ៏ពេញនិយមរបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បី ការពារកុមារពីមាតិកាមិនសមរម្យ និងការកេងប្រវ័ញ្ចដែលអាចកើតមាន។ លោក Chew នឹងបង្ហាញខ្លួនជាលើកដំបូងនៅចំពោះមុខសភា នៅពេលដែលលោកផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការថាមពល និងពាណិជ្ជ កម្មរបស់សភានៅថ្ងៃទី២៣ ខែមីនា។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា លោកស្រី Cathy McMorris Rodgers ប្រធានគណៈកម្មាធិការថាមពល និងពាណិជ្ជកម្ម មកពីគណបក្សសាធារណរដ្ឋបានមានប្រសាសន៍ថា សមាជិកសភា “ត្រូវដឹងពីសកម្មភាពអ្វីដែលក្រុមហ៊ុនកំពុងធ្វើ ដើម្បីរក្សាកូនរបស់យើងឱ្យមានសុវត្ថិភាពពីគ្រោះថ្នាក់តាម ប្រព័ន្ធអ៊ីនធឺណេត និងក្រៅបណ្តាញ”។ កម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បាននិយាយថា រដ្ឋបាលរបស់លោក Biden បានគម្រាមហាមឃាត់កម្មវិធី TikTok នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើម្ចាស់ចិនរបស់ខ្លួនមិនលក់ភាគហ៊ុនរបស់ពួកគេនៅក្នុងក្រុមហ៊ុន….៕
https://www.investing.com/news/economy/us-house-chair-wants-tiktok-ceo-to-detail-actions-to-protect-kids-3032617
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម