logo logo
banner1
ប្រធានព្រឹទ្ធសភាបូលីវី ពង្រីកទំនាក់ទំនងជាមួយប្រទេសគុយបា
 

លោក Andrónico Rodríguez មានប្រសាសន៍បានប្រាប់សារព័ត៌មាន Granma

លោក Andrónico Rodríguez ប្រធានព្រឹទ្ធសភានៃរដ្ឋបូលីវី បានគូសបញ្ជាក់អំពីសាមគ្គីភាពរវាងប្រទេសបូលីវី និងសាធារដ្ឋគុយបា ព្រមទាំងការរំពឹងទុកក្នុង​ការពង្រីក​នូវកិច្ចសហប្រតិបត្តិការជា មួយគ្នា។

មន្ត្រីជាន់ខ្ពស់ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងរដ្ឋធានីឡាហាវ៉ាន ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសភា បានប្រាប់សារព័ត៌មាន Granma អំពី​បញ្ហាដែលបានពិភាក្សាជា មួយអាជ្ញាធរគុយបា ដូចជាការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស ការផ្ទេរបច្ចេកទេសក្នុងការដាំដុះសណ្តែក សៀង និងពោតជាដើមព្រមទាំងការទិញ​វ៉ាក់សាំង និងថ្នាំពេទ្យពីប្រទេសគុយបា។ លោក Andrónico បានសង្កត់ធ្ងន់ថា ប្រទេសគុយបាតែងតែគាំទ្រជាមួយប្រទេសរបស់លោក ដូចជាកម្មវិធីបេសកកម្មហេតុអស្ចារ្យ ដែលប្រជាជនបូលីវីរាប់ពាន់នាក់បានទទួលការវះកាត់ភ្នែកដោយឥតគិតថ្លៃ ហើយកងពលតូចពេទ្យគុយបាធ្វើការនៅកន្លែងឆ្ងាយៗ។ លោក Andrónico បានរំលឹកថា កម្មវិធី​អក្ខរកម្ម “Yo si puedo” (បាទ ខ្ញុំអាចធ្វើបាន) ក៏បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនបូលីវីរាប់លាននាក់ ដែលបានចូលរួមក្នុងផែនការអប់រំ។ ហើយយុវជនរាប់រយនាក់បាន​សិក្សាជំនាញនៅសកលវិទ្យាល័យ ជាពិសេសផ្នែកវេជ្ជសាស្ត្រ នៅប្រទេសគុយបា។

លោក Andrónico បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសគុយបាកំពុងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែល បណ្តាលមកពីការរាតត្បាតនៃជំងឺរាតត្បាតកូវីដ-១៩ និងការរឹតបន្តឹងការបិទផ្លូវ​របស់សហរដ្ឋអាមេរិក ដែលប្រទេសបូលីវីបានបរិច្ចាគម្ជុលចាក់ថ្នាំ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងអាហារដល់ប្រទេសគុយបាក្នុងឆ្នាំ២០២២៕

http://ព័ត៌មានសភាទ្វីបអាមេរិក ១៧-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/03/16/president-of-bolivian-senate-to-expand-ties-with-cuba/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`