logo logo
banner1
សភាកូរ៉េខាងត្បូងពិនិត្យវិសោធនកម្មច្បាប់ស្តីពីការកាត់បន្ថយពន្ធវិនិយោគលើក្រុមហ៊ុនវត្ថុពាក់កណ្តាលចម្លង
 

សភាកូរ៉េខាងត្បូងពិនិត្យពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ការកាត់បន្ថយពន្ធសម្រាប់ ការវិនិយោគលើក្រុមហ៊ុនវត្ថុពាក់កណ្តាលចម្លង (Semiconductor Companies)

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋសភាកូរ៉េខាងត្បូង បានសម្រេចពិនិត្យពិភាក្សាលើសេចក្តីព្រាង វិសោធនកម្មច្បាប់លេខ ២១២០៦១៤ ស្តីពី ការកាត់បន្ថយពន្ធវិនិ​យោគលើក្រុមហ៊ុនវត្ថុពាក់កណ្តាលចម្លង (Semiconductor Companies)។ សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ រួមមាន  វិធានការមួយចំនួន៖ ១) បង្កើនការកាត់បន្ថយ​អត្រាពន្ធ ២០%​ ពី ៨% សម្រាប់ក្រុហ៊ុនធំៗ, ២) បង្កើនការកាត់បន្ថយអត្រាពន្ធ ២៥% ពី ១៦% សម្រាប់ក្រុមហ៊ុនខ្នាតមធ្យម, ៣) បង្កើនការកាត់បន្ថយអត្រាពន្ធ ៣០% ពី ១៦% សម្រាប់ក្រុមហ៊ុនខ្នាតតូច និង ៤) ពន្យារពេលការ បិទបញ្ចប់កាលបរិច្ឆេទសម្រាប់កាត់បន្ថយអត្រាពន្ធនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០, ចាប់ផ្តើមពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តទៅ៕

https://news.bloombergtax.com/daily-tax-report-international/south-korea-parliament-considers-bill-to-amend-tax-deduction-for-investments-in-semiconductor-companies



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`