logo logo
banner1
នគរបាលទីក្រុងតូក្យូទទួលបានដីកាចាប់ខ្លួនលោក GaaSyy​ សមាជិកសភាជាន់ខ្ពស់ជប៉ុន
 

នគរបាលទីក្រុងតូក្យូទទួលបានដីកាចាប់ខ្លួនលោក GaaSyy សមាជិកសភាជាន់ខ្ពស់ជប៉ុន

នគរបាលរាជធានីតូក្យូ បានទទួលដីកាចាប់ខ្លួនលោក GaaSyy សមាជិកសភាជាន់ខ្ពស់ជប៉ុន និងជាផលិតករបណ្តាញទំនាក់ទំនងសង្គម YouTube ដែលមានឈ្មោះពិត Yoshikazu Higashitani ត្រូវបានបញ្ចប់មុខតំណែងសមាជិកសភា កាលពីថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។ លោក GaaSyy កំពុងប្រឈមនឹងការចោទប្រកាន់​ពីបទ​គំរាមកំហែងជាច្រើនលើកលើបុគ្គលសំខាន់ៗជាច្រើនរូប។ លោក GaaSyy ត្រូវបានគេស្គាល់ថា ជាអ្នកចាត់ចែងគណនីបណ្តាញទំនាក់ទំនងសង្គម YouTube មួយ។ ឥស្សរជន សំខាន់ៗមួយចំនួន បានដាក់ពាក្យប្តឹងសមាជិកសភារូបនេះ ពីបទព្រហ្មទណ្ឌ ដោយបានអះអាងថា ពួកគាត់ ត្រូវបានគេបំភិតបំភ័យ និងបរិហារកេរ្តិ៍។

លោក GaaSyy បានជាប់ឆ្នោតជាសមាជិកសភាជាន់ខ្ពស់គណបក្សប្រឆាំងមួយ គឺគណបក្ស NHK កាលពីឆ្នាំ២០២២។ ប៉ុន្តែ លោកត្រូវបានបញ្ចប់មុខតំណែង ដោយសារ​លោកអវត្តមានពីសម័យប្រជុំសភាច្រើនលើក។ លោក GaaSyy ត្រូវបានគេអះអាងថា បានស្នាក់នៅក្នុងសហភាពអេមីរ៉ាតអារ៉ាប់រួម ដើម្បីគេចពីការចោទ​ប្រកាន់ក្នុងប្រទេស​ជប៉ុន។

ប្រភពព័ត៌មាននានា បានប្រាប់ទូរទស្សន៍ NHK ថា នគរបាលទីក្រុងតូក្យូ បានសម្រេចស្នើសុំដីកាចាប់ខ្លួន បន្ទាប់ពីលោក GaaSyy មិនបានឆ្លើយតបនឹងសំនួររបស់​នគរបាល។ ក្រុមអ្នកស៊ើបអង្កេតក៏ពិនិត្យមើលផងដែរលើការចាប់ខ្លួនបុគ្គលរូបនេះ ដែលពាក់ព័ន្ធនៅក្នុងការផលិតវីដេអូដោយខុសច្បាប់។

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ត្រូវបានគេរំពឹង នឹងតម្រូវឱ្យលោក GaaSyy ប្រគល់លិខិតឆ្លង ដែនប្រជាពលរដ្ឋជប៉ុនរបស់លោកត្រឡប់មកវិញឥឡូវនេះ ដែលដីកា​បានចេញរួចហើយ។ ដីកានេះត្រូវ បានគេជឿជាក់ថា លោក GaaSyy នឹងត្រូវចាប់ខ្លួនភា្លមៗ ខណៈលោកត្រឡប់មកប្រទេសជប៉ុនវិញ៕

http://ព័ត៌មានសភាទ្វីបអាស៊ី ១៧-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20230316_31/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`