រូបភាពក្នុងសម័យប្រជុំសភាអឺរ៉ុប
សភាអឺរ៉ុប បានបោះឆ្នោតឱ្យពិនិត្យមើលឡើងវិញលើច្បាប់មួយដែលតម្រូវឱ្យបណ្តារដ្ឋជាសមាជិក សហភាពអឺរ៉ុបកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ដោយបង្កើនគោលដៅកាត់បន្ថយពី៣០% ឡើងដល់ ៤០% ត្រឹមឆ្នាំ២០៣០ ប្រៀបធៀបទៅនឹងកម្រិតឆ្នាំ២០០៥។ វិសោធនកម្មខាងលើនេះ ត្រូវ បានសភាអនុម័តក្នុងសំឡេង ៤៨៦ ទល់នឹង ១៣២សំឡេង និងអនុបវាទ ១០សំឡេង។
សភាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា ការពិនិត្យមើលច្បាប់ឡើងវិញ ដោយបង្កើនគោលដៅ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) នៅក្នុងសហភាពអឺរ៉ុប ពី៣០% ឡើងដល់ ៤០% ត្រឹមឆ្នាំ ២០៣០ ប្រៀបធៀបទៅនឹងកម្រិតឆ្នាំ២០០៥។ ជាលើកដំបូងបំផុត ដែលប្រទេសជាសមាជិកសហភាព អឺរ៉ុបទាំងអស់ចាប់ពីពេលនេះទៅ ត្រូវតែកាត់បន្ថយការបំភាយ GHG ជាមួយនឹងគោលដៅរវាងពី ១០ និង ៥០%។ ច្បាប់ខាងលើ គ្របបណ្តប់លើការបំភាយឧស្ម័នចេញពីការដឹកជញ្ជូន អគារផ្ទះ រោងចក្រ និងកសិកម្ម ដែលមានប្រមាណជា ៦០% នៃការបំភាយឧស្ម័នទាំងអស់ នៅក្នុងសហភាពអឺរ៉ុប… ៕
https://www.urdupoint.com/en/world/eu-parliament-votes-to-cut-member-states-emi-1659067.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម