លោក Brahim Bouderbala ប្រធានសភាជាប់ឆ្នោតថ្មី នៃសាធារណរដ្ឋទុយនីស៊ី
លោក Brahim Bouderbala ប្រធានសភានីតិកាលថ្មីនៃសាធារណរដ្ឋទុយនីស៊ីបានប្តេជ្ញា អះអាង ជាថ្មីពីសេរីភាពសារព័ត៌មាន និងចំណងទាក់ទងល្អជាមួយអ្នកសារព័ត៌មាន បើទោះបីជា រដ្ឋបានហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯកជន និងអន្តរជាតិចូលយកព័ត៌មានសម័យប្រជុំពេញអង្គលើកទី១របស់សមា ជិកសភាដែលជាប់ឆ្នោតកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៃសភាដែលមិនមែនជាទីពេញចិត្តរបស់ ប្រជាជនទុយនីស៊ី។
អាជ្ញាធរទុយនីស៊ីបានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយឯកជន និងអន្តរជាតិចូលយកព័ត៌មានក្នុងសម័យ ប្រជុំពេញអង្គលើកទី១ ដែលបានបោះឆ្នោតជ្រើសតាំងអ្នកគាំទ្រលោកប្រធានាធិបតី Kais Saied ជាប្រធានសភាថ្មី នៃសភា១៥៤អាសនៈ។ គួរបញ្ជាក់ផងដែរថា សភានីតិកាលថ្មី មិនមានវត្តមានគណបក្សប្រឆាំងដ៏សំខាន់នោះទេ។ គណបក្ស Ennahdha និងគណបក្សផ្សេងៗទៀតដែលជំទាស់នឹងលោកប្រធានាធិបតី Kais Saied បានធ្វើពហិការក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលការបោះឆ្នោតនាពេលនោះមានចំនួនអ្នកចេញទៅបោះឆ្នោតតែ ១១%ប៉ុណ្ណោះ… ៕
https://northafricapost.com/66007-tunisias-parliament-speaker-vows-good-ties-with-media-after-ban-on-the-first-plenary.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម