លោកស្រី Yang Geum-deok ជនរងគ្រោះធ្វើការដោយបង្ខំក្នុងសម័យសង្គ្រាមចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការការបរទេសនៃរដ្ឋសភាកូរ៉េខាងត្បូង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ គណបក្សប្រឆាំងដ៏ធំជាងគេរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) គឺគណបក្សប្រជាធិបតេយ្យ (DP) បានកោះប្រជុំគណៈកម្មាធិការការបរទេសនៃរដ្ឋសភាជាឯកតោភាគី ដើម្បីបង្ហាញខ្លួនជនរងគ្រោះធ្វើការដោយបង្ខំ ១ រូប ក្នុងសម័យសង្គ្រាមក្នុងអតីតកាល ដែលបានប្រកាសថ្កោលទោសសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចំពោះការសងសំណងជនរងគ្រោះផ្ទាល់បែបនេះ ដោយមិនពាក់ព័ន្ធដល់ប្រទេសជប៉ុន។
គណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន បានធ្វើពហិការមិនចូលរួមក្នុងកិច្ចប្រជុំនោះ ឡើយ ដោយបានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថា ការរៀបចំកិច្ចប្រជុំនេះ គ្មានកិច្ចព្រមព្រៀង ក្នុងការប៉ុនប៉ងមួយធ្វើឱ្យប៉ះពាល់ជាវិជ្ជមានដល់ដំណើរទស្សនកិច្ចនៅរាជធានីតូក្យូនាពេលខាងមុខ របស់ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូល ជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន។
ដំណើរទស្សនកិច្ចរបស់លោក Yoon នេះ ធ្វើឡើងរយៈពេល ២ ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៣ ដែលជាសញ្ញាមួយនៃដំណើរទស្សនកិច្ចថ្នាក់ប្រធានាធិបតីទ្វេភាគីលើកដំបូងនៅប្រទេសជប៉ុនក្នុងរយៈពេល១២ ឆ្នាំ កន្លងមកនេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានប្រកាសសេចក្តីសម្រេចនេះ កាលពីសប្តាហ៍មុន ចំពោះការសងសំណងជនរងគ្រោះធ្វើការដោយបង្ខំ ជាមួយនឹងការបរិច្ចាគជាសាធារណៈ ជាជាងថវិកាដែលបានមកពីក្រុមហ៊ុននានារបស់ជប៉ុន ដែលត្រូវបានប្រើប្រាស់កម្លាំងពលកម្មបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ផែនការនេះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីជនរងគ្រោះមួយចំនួន, ក្រុមប្រជាពលរដ្ឋ និងគណបក្សប្រឆាំងនានា។ ក្រុមអ្នករិះគន់បានលើកឡើងថា វាគ្មានន័យឡើយសម្រាប់ប្រទេសកូរ៉េខាងត្បូងដែលសងជាសំណងដល់ជនរងគ្រោះទាំងនេះ ខណៈពេលដែលពួកគេបានទាញយកប្រយោជន៍ពីការងាររបស់ក្រុមហ៊ុនជប៉ុន។ គណបក្សប្រជាធិបតេយ្យ បានប្រកាសថ្កោលទោស សេចក្តីសម្រេចនេះថា បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៥-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20230313006600315
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម