logo logo
banner1
សេចក្តីព្រាងច្បាប់ស្តីពីការផ្លាស់ប្តូរច្បាប់សម្រាប់ដំណើរការកែសន្លឹកឆ្នោតតាមប្រៃសណីយ៍ ត្រូវបានអនុម័តនៅក្នុងសភាតំណាង និងព្រឹទ្ធសភា
 

ការដកសន្លឹកឆ្នោតចេញពីស្រោមសំបុត្រ បន្ទាប់ពីការបោះឆ្នោតសាកល្បងកាលពីឆ្នាំមុន

សមាជិកសភាតំណាង និងព្រឹទ្ធសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្ទើរតែដូចគ្នាមុន ការបោះឆ្នោតនៅឆ្នាំក្រោយ ដើម្បីពន្លឿនការរាប់សន្លឹកឆ្នោតតាម​ប្រៃសណីយ៍ និងធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់អ្នកបោះឆ្នោតក្នុងការកែតម្រូវសន្លឹកឆ្នោតដែលមិនបានបំពេញត្រឹមត្រូវ។

សមាជិកព្រឹទ្ធសភា ក៏បានអនុម័តយល់ព្រមលើការផ្លាស់ប្តូរកាលបរិច្ឆេទការបោះឆ្នោតសាកល្បងក្នុងឆ្នាំ២០២៤ ដើម្បីជៀសវាងថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីហ្វ។ សេចក្តីព្រាច្បាប់ដោះស្រាយបញ្ហាតែមួយ គត់ចំពោះរដ្ឋ Maryland ដោយតម្រូវឱ្យគណៈកម្មការរៀបចំការបោះឆ្នោតតាមប្រៃសណីយ៍ រៀបចំសន្លឹក ឆ្នោតតាមសំបុត្រ​សម្រាប់រាប់មុនថ្ងៃបោះឆ្នោត។ នៅក្រោមច្បាប់បច្ចុប្បន្ន គណៈកម្មការក្នុងតំបន់មិនអាចបើកស្រោមសំបុត្រសន្លឹកឆ្នោតណាមួយបានទេ រហូតដល់ក្រោយថ្ងៃបោះឆ្នោត។ ដែលនោះបានបណ្តាលឱ្យ មានការពន្យារពេលប្រកាសលទ្ធផល ដោយសារអ្នកបោះឆ្នោតក្នុងរដ្ឋ Maryland កាន់តែច្រើនបានជ្រើស រើសបោះឆ្នោតតាមប្រៃសណីយ៍ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩បានចាប់ផ្តើមនៅឆ្នាំ២០២០។ កាលពីឆ្នាំមុន លទ្ធផលបឋមមួយចំនួនមិនត្រូវបានសម្រេចរហូតដល់ប៉ុន្មានសប្តាហ៍ បន្ទាប់ពីការបោះឆ្នោត។ ប្រសិន បើសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់ គណៈកម្មការរៀបចំការបោះឆ្នោតក្នុងតំបន់នឹងត្រូវបានតម្រូវឱ្យចាប់ ផ្តើមពិនិត្យសន្លឹកឆ្នោតរបស់អ្នក​អវត្តមានរៀបចំ​ឱ្យ​រាប់សន្លឹកឆ្នោត-៨ថ្ងៃនៃថ្ងៃធ្វើការនៅមុនថ្ងៃដំបូងនៃការ បោះឆ្នោតមុនកាលកំណត់។ គណៈកម្មការនឹងមិនធ្វើតារាងសរុបសន្លឹកឆ្នោតណាមួយឡើយ រហូតដល់ថ្ងៃ បោះឆ្នោត។ យុត្តាធិការដែលមានអ្នកបោះឆ្នោតតាមសំបុត្រតិចតួចអាចត្រូវបានលើកលែងពីតម្រូវការ។

ការផ្លាស់ប្តូរក៏អាចនឹងកើតឡើងចំពោះវិធីដែលគណៈកម្មការបោះឆ្នោតកែតម្រូវសន្លឹកឆ្នោត ដែលមិនបានបំពេញត្រឹមត្រូវ។ នៅពេលអ្នកបំពេញសន្លឹកឆ្នោតតាមសំបុត្រ អ្នកត្រូវចុះហត្ថលេខាលើស្រោមសំបុត្រនៅជាប់នឹងពាក្យសម្បថ។ សេចក្តីព្រាងច្បាប់នេះនឹងកែប្រែច្បាប់បច្ចុប្បន្ន ដែលតម្រូវឱ្យគណៈកម្មការ បោះឆ្នោតក្នុងតំបន់ទុក​ជាមោឃៈ ប្រសិនបើស្រោមសំបុត្រមិនត្រូវបានចុះហត្ថលេខា ហើយអ្នកបោះឆ្នោត មិនបានកែវាក្នុងរយៈពេល១០ថ្ងៃនៃការបោះឆ្នោត ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ១៥-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.thebaltimorebanner.com/politics-power/state-government/bills-changing-rules-for-processing-correcting-mail-ballots-approved-in-house-and-senate-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`