logo logo
banner1
ប្រធានសភាតួកគី ទាត់ចោលការចោទប្រកាន់របស់សភាអឺរ៉ុប
 

 លោក Mustafa Sentop ប្រធានសភានៃសាធារណរដ្ឋតួកគី

លោក Mustafa Sentop ប្រធានសភានៃសាធារណរដ្ឋតួកគីបានវាយបកលើការអះអាងដោយគ្មានមូលដ្ឋាន និងដោយល្ងិតល្ងង់របស់សភាអឺរ៉ុបអំពីប្រទេសតួកគី។ លោក Sentop បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter ថា​ “យើងសូមទាត់ចោលនូវការចោទប្រកាន់ដោយគ្មានព័ត៌មានគ្រប់ជ្រុងជ្រោយ គ្មានមូលដ្ឋាន និងមានគំនិតព្យាបាទ​មកលើប្រទេសរបស់យើង” ដែលអនុម័តដោយមហាសន្និបាតសភាអឺរ៉ុប ក្នុងឱកាសខួបលើកទី១០ នៃជម្លោះនៅក្នុងសាធារណរដ្ឋអារ៉ាប់ស៊ីរី។

លោក  Sentop បានថ្លែងថា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមឡើង តួកគីបានទទួលជនភៀសខ្លួនរាប់លាននាក់មកពីស៊ីរី និងបានក្លាយជាសំឡេងរបស់ជនភៀសខ្លួន​ដែល​ជាផ្នែកមួយនៃភាពស្មោះស្ម័គ្រចំពោះតម្លៃមនុស្សធម៌។ ចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម តួកគីនឹងបន្តរួមចំណែកក្នុងកិច្ចខិត ខំប្រឹងប្រែងដើម្បីដំណោះស្រាយ​នយោបាយមួយចំពោះជម្លោះនៅស៊ីរី ដោយផ្អែកលើសេចក្តីសម្រេចលេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តួកគីក៏សម្តែងនូវការសោកស្តាយ​ផងដែរ ដែល សភាអឺរ៉ុបបានបរាជ័យក្នុងការប្រកាន់ជំហរប្រឆាំងនឹងការវាយប្រហាររបស់ក្រុមភេរវករ PKK/YPG មក លើជនស៊ីវិលស៊ីរី។

លោក  Sentop បានថ្លែងបន្តថា “យើងអំពាវនាវដល់សភាអឺរ៉ុប ឱ្យគាំទ្រដល់ដំណើរការនយោបាយនៅក្នុងប្រទេសស៊ីរី និងឈរនៅជាមួយតួកគី ដែលបានបើកចំហទ្វារ​របស់ខ្លួន​ទទួលយកជនភៀសខ្លួនស៊ីរី ៣.៧លាននាក់  គឺដើម្បីការពារព្រំដែនណាតូ និងព្រំដែនអឺរ៉ុប ព្រមទាំងគោរពដល់ច្បាប់អន្តរជាតិ”។ យើងមានការភ្ញាក់ផ្អើលតិចតួច​ប៉ុណ្ណោះចំពោះការចោទប្រកាន់របស់សភាអឺរ៉ុប ព្រោះនៅតែមានក្រុមអ្នកនយោ បាយអត្ដទត្ថបុគ្គល និងគិតតែប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងអឺរ៉ុបនៅឡើយ។ អ្នកទាំងឡាយណា​ដែល​បានឃើញអ្វីដែលតួកគីបានធ្វើក្នុងសង្រ្គាមស៊ីវិលស៊ីរី គួរតែមានភាពអៀនខ្មាស ក្នុងការធ្វើសេចក្តីថ្លែងការណ៍​ បែបនេះ។ តួកគីគឺជាប្រទេសឈរលំដាប់ទី១ នៅក្នុង​ពិភពលោកពាក់ព័ន្ធនឹងការគោរព និងមានភាពស្មោះស្ម័គ្រចំពោះច្បាប់អន្តរជាតិ។

ចាប់តាំងពីឆ្នាំ២០១៦មក ប្រទេសតួកគីបានបើកប្រតិបត្តិការឆ្លងព្រំដែន ពីព្រំដែនភាគខាងត្បូងរបស់ខ្លួនចូលស៊ីរីភាគខាងជើង ដើម្បីការពារអ្នកស្រុកទាំងស៊ីរី និងតួកគី ពីការវាយប្រហាររបស់ក្រុមភេរវករ PKK/YPG ដើម្បីបង្កើត “តំបន់សុវត្ថិភាពមួយ” នៅតាមបណ្តោយព្រំដែនរបស់ខ្លួន៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៤-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.yenisafak.com/en/news/turkey-parliament-head-denies-european-parliament-claim-3562624



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`