គណៈប្រតិភូសមាជិកសភាអេមីរ៉ាតអារ៉ាប់រួម ចួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាជិកសភាអ៊ុយក្រែន
លោក Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ(សភាអេមីរ៉ាតអារ៉ាប់រួម) បានទទួលចួប លោក Oleksandr Kornienko អនុប្រធានទី១សភាប្រទេសអ៊ុយក្រែន និងគណៈប្រតិភូអមដំណើរ នៅ ក្នុងឱកាសនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ ដែលធ្វើឡើងនៅក្នុងរាជធានីម៉ាណាម៉ា នៃ ព្រះរាជាណាចក្របារ៉ែន។
ក្នុងអំឡុងពេលនៃជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សាពីមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិ បត្តិការសភាររវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងពង្រឹងកិច្ចសម្រប សម្រួល ព្រមទាំងបានពិគ្រោះយោបល់លើកិច្ចការជាច្រើនពាក់ព័ន្ធនឹងផលប្រយោជន៍។ ភាគីទាំងពីរបាន សង្កត់ធ្ងន់ពីជំហរនៃកិច្ចសម្របសម្រួលដ៏សំខាន់ និងទស្សនវិស័យលើកិច្ចការតំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួម…៕
https://www.urdupoint.com/en/middle-east/uae-ukraine-promoting-parliamentary-collabor-1657883.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម