logo logo
banner1
ប្រធានសហភាពអន្តរសភា (IPU) ៖ បារ៉ែនដើរតួនាទីគំរូសម្រាប់ សមភាពយែនឌ័រ និងសហត្ថិភាព
 

 លោក Martin Chungong អគ្គលេខាធិការ IPU និងលោក Duarte Rogerio Matos Ventura Pacheco ប្រធាន ​​IPU

លោក Duarte Rogerio Matos Ventura Pacheco ប្រធានសហភាពអន្តរសភា(IPU)បានថ្លែងថា  ព្រះរាជាណាចក្របារ៉ែន គឺជាប្រទេសនាំមុខគេបំផុតមួយនៅក្នុងតំបន់ បើនិយាយពាក់ព័ន្ធនឹងសមភាពយែនឌ័រ។ លោក Duarte Pacheco បានទទូចឱ្យសហគមន៍អន្តរជាតិលើកកម្ពស់សហត្ថិភាព (ការរួមរស់ជាមួយគ្នា) ដោយបានលើកឡើងពី​ប្រទេស​​​បារ៉ែនថាបានដើរតួនាទីជាគំរូដ៏ល្អមួយ។

“យើងកំពុងតែស្ថិតនៅក្នុងប្រទេសមួយដែលឆ្លុះបញ្ចាំងទៅកាន់ពិភពលោកថា មនុស្សមកពីវប្បធម៌ និងសាសនាផ្សេងៗគ្នា អាចរស់នៅជាមួយគ្នាក្នុង​សង្គមមួយប្រកប​ដោយសុខសន្តិភាព និងទទួលបាននូវភាពសុខដុមរមនាដ៏ល្អឥតខ្ចោះមួយ”។ “អ្វីដែលយើងយើងរកបាននៅទីនេះ គឺជាអ្វីដែលយើងគួរតែរកបាននៅក្នុង​ប្រជាជាតិផ្សេងៗ​ទៀតនៅទូទាំងពិភពលោក: ការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព”។ លោក Duar te Pacheco បានថ្លែងបែបនេះ ក្នុងពេលធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការ​ចាប់ផ្តើមដំណើរការមហាស​ន្និបាតសហភាពអន្តរសភាលើកទី១៤៦ (IPU 146th assembly) និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងរាជធានីម៉ាណាម៉ា នៃព្រះរាជាណាចក្របារ៉ែន។

លោក Duarte Pacheco គឺជាសមាជិកសភានៃសាធារណរដ្ឋព័រទុយហ្គាល់ចាប់តាំងពីឆ្នាំ១៩៩១មក។ លោកបានកាន់តួនាទីជាច្រើននៅក្នុងសភា​ រួមទាំងជា សមាជិកគណៈ​កម្មាធិការថវិកា និងហិរញ្ញវត្ថុ  និងគណៈកម្មាធិការកិច្ចការបរទេស និងសហគមន៍ជនជាតិព័រទុយហ្គាល់។ លោក Jamal Fakhro អនុប្រធានក្រុមប្រឹក្សាស៊ូរ៉ា (សភាជាន់ខ្ពស់​បារ៉ែន) និងឥស្សរជនលេចធ្លោជាច្រើនរូបទៀត ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ខាងលើផងដែរ។ លោក Duarte Pacheco បានសម្តែងនូវក្តីសោមនស្សនៅក្នុង​មហាសន្និ​បាត IPU លើកទី១៤៦ លោកបានថ្លែងថា ក្នុងនាមជាប្រធាន ​IPU លោកមានក្តីរីករាយនឹងមានវត្តមាននៅក្នុងប្រទេសបារ៉ែន។ លោក Pacheco ថ្លែងថា បញ្ហាសកលទាមទារឱ្​យមានដំណោះស្រាយសកល ព្រោះគ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាតែម្នាក់ឯងបាននោះឡើយ ដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម និងភាពក្រីក្រ ជា​ឧទាហរណ៍​ស្រាប់។ ដូច្នឹងហើយ ទើបមានសមាជិកសភាជាង ១,០០០នាក់ មកពីប្រជាជាតិផ្សេងៗគ្នានៅទូទាំងពិភពលោក បានមកកាន់ទីនេះ រួមជាមួយនឹងបុគ្គលិក និងអ្នក​ជំនាញការអមដំណើររបស់ពួកគេ។

លោក Pacheco បានថ្លែងថា អ្នកជំនាញមកពីវប្បធម៌ និងប្រទេសចម្រុះបានពួតដៃគ្នា និងអភិវឌ្ឍន៍  ថ្នាំបង្ការយ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​សកល​កូវីដ-១៩ ចុងក្រោយបំផុត។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកសម្តែងការសោកស្តាយដែលពិភពលោកមិនព្រមរៀនសូត្រពីមេរៀនមួយនេះ ក្នុងគ្រាដែលជម្លោះរាប់មិនអស់ នៅតែបន្តឆាបឆេះនៅទូទាំងភពផែនដីនេះ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៣-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.newsofbahrain.com/bahrain/88753.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`