logo logo
banner1
ប្រធានសភាបារ៉ែន ជាប់ឆ្នោតជាប្រធានមហាសន្និបាតសហភាពអន្តរសភា លើកទី១៤៦ (IPU 146th Assembly)
 

លោក Ahmed bin Salman Al Musallam ប្រធានសភាជាន់ទាបបារ៉ែន

រាជធានីម៉ាណាម៉ា៖ ក្រុមប្រឹក្សាភិបាលនៃសហភាពអន្តរសភា (IPU) ដែលជាស្ថាប័នរដ្ឋបាល និង តាក់តែងគោលនយោបាយបានបោះឆ្នោតជ្រើសតាំងលោក Ahmed bin Salman Al Musallam ប្រធាន ក្រុមប្រឹក្សាតំណាង(សភាជាន់ទាប)នៃព្រះរាជាណាចក្របារ៉ែន ជាប្រធានមហាសន្និបាតសហភាពអន្តរ សភាលើកទី១៤៦ (IPU 146th Assembly)។

លោក Al Musallam បានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទំនុកចិត្តរបស់អ្នកចូលរួម ទាំងអស់ និងបានថ្លែងថា ការជឿទុកចិត្តរបស់អ្នកទាំងអស់គ្នា​មកលើ​រូបលោក គឺជាការទទួលខុសត្រូវសភា ដើម្បីការសន្ទនាប្រកបដោយការស្ថាបនា កិច្ចសហប្រតិបត្តិការស៊ីជម្រៅ សកម្មភាពរួម និងការសម្រេច បានតាមបំណងប្រាថ្នា។ លោកប្រធានសភាជាន់ទាបបារ៉ែនរូបនេះបានថ្លែងបន្ថែមថា លោកកំពុងទន្ទឹង រង់ចាំមើលថា មហាសន្និបាតអន្តរសភាលើកទី១៤៦ ដែលបារ៉ែនធ្វើជាម្ចាស់ផ្ទះ កំពុងតែក្លាយ​ទៅជាព្រឹត្តិ​ ការណ៍ដ៏សំខាន់មួយនៅក្នុងសកម្មភាពរួមរបស់ IPU…៕

https://www.bna.bh/en/SpeakerelectedPresidentoftheIPU146thAssembly.aspx?cms=q8FmFJgiscL2fwIzON1%2BDmsqIeUxsaaTrVVM4n6Nc9Y%3D#:~:text=12%20(BNA)%3A%20The%20Inter,of%20the%20IPU%20146th%20Assembly



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`