គណៈប្រតិភូគណៈកម្មាធិការសិទ្ធិស្រ្តី និងសមភាពយេនឌ័ររបស់សភាអឺរ៉ុប ដឹកនាំដោយលោកRo- bert Biedron បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី៦៧ របស់គណៈកម្មការស្ថានភាពស្ត្រីរបស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តិទៅក្នុងបុរីញូវយ៉ក និងចូលរួមកិច្ចប្រជុំទ្វេភាគីជាច្រើន ជាមួយតំណាងអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប រដ្ឋជាសមាជិកសហភាពអឺរ៉ុប និងសង្គមស៊ីវិល ដែលប្រព្រឹត្តិទៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
សម័យប្រជុំលើកទី៦៧ របស់គណៈកម្មការស្ថានភាពស្ត្រីរបស់អង្គការសហប្រជាជាតិឆ្នាំនេះ ផ្តោត ការយកចិត្តទុកដាក់លើនវានុវត្តភាព ការរីកចម្រើននៃបច្ចេកវិទ្យា និងការអប់រំក្នុងយុគសម័យឌីជីតាល់ ដើម្បីសម្រេចឱ្យបានសមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។ បន្ទាប់ពីកិច្ចប្រជុំក្នុងបុរីញូវយ៉កថ្ងៃទី៦-៨ ខែមីនា នៅថ្ងៃទី៩ ខែមីនា គណៈប្រតិភូបានធ្វើដំណើរទៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីប្រជុំជាមួយរដ្ឋបាលរបស់សហរដ្ឋអាមេរិក សមាជិកសភាសហរដ្ឋអាមេរិក និងសង្គមស៊ីវិល។ ប្រធានបទនៃកិច្ចប្រជុំទាំងអស់របស់គណៈប្រតិភូសភា រួមមាន៖
លោកRobert Biedron បានកត់សម្គាល់ថា៖”សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ មានការព្រួយបារម្ភដូចគ្នា និងផ្តល់អាទិភាពដូចគ្នាពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងសិទ្ធិស្រ្តី។ ពាក់ព័ន្ធនឹងស្ថានភាពនាពេលថ្មីៗចុងក្រោយ ដែលប៉ះពាល់ដល់សមភាពយេនឌ័រនិងសិទ្ធិស្រ្តី ក្នុងសហភាពអឺរ៉ុបនិងទូទាំងពិភពលោក យើងចាំបាច់ត្រូវបង្កើនឱ្យបានខ្លាំងជាងពេលមុនៗ នូវការសហការគ្នានិងការធ្វើសកម្មភាពរួមគ្នា។ យើងចាំបាច់ត្រូវបង្កើតស្តង់ដាសិទ្ធិស្រ្តី ក្នុងកម្រិតអន្តរជាតិ។ សហភាពអឺរ៉ុបចង់នាំមុខគេ ក្នុងការធ្វើជាគំរូ ក្នុងការថ្កោលទោសសកម្មភាពដែលធ្វើឱ្យអាប់ឱនដល់សមភាពយែនឌ័រ តាមរយៈការផ្តល់អំណាច ដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប និងសម្រេចឱ្យបាននូវសមភាពយេនឌ័រ នៅក្នុងដំណើរការនៃការរីកចម្រើន ប្រព័ន្ធឌីជីតាល់។ យើងត្រូវកសាងនូវសេដ្ឋកិច្ចឌីជីតាល់ដែលប្រកបដោយបរិយាប័ន្ន និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សដែលពាក់ព័ន្ធនឹងយេនឌ័រ លើប្រព័ន្ធអ៊ីនធឺណិត។ សកម្មភាពដែលយើងចាត់ទុកថាខុសច្បាប់នៅក្រៅប្រព័ន្ធអ៊ីនធឺណិត ក៏ត្រូវតែចាត់ទុកជាសកម្មភាពខុសច្បាប់ដែរ នៅលើប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងកិច្ចប្រជុំក្នុងបុរីញូវយ៉ក យើងបានពិភាក្សាអំពីលទ្ធផលសម័យប្រជុំលើកទី៦៧ របស់គណៈកម្មការស្ថានភាពស្ត្រីរបស់អង្គការសហប្រជាជាតិ។ យើងសង្ឃឹមថា លទ្ធផលទាំងនោះនឹងនាំមកនូវសកម្មភាពដ៏រឹងមាំ និងមិនធ្វើឱ្យអន់ថយដល់វឌ្ឍនភាព ដែលមានរួចជាស្រេចមកហើយ លើស្ថានភាពសិទ្ធិស្រ្តី។ ហើយយើងក៏សង្ឃឹមផងដែរថា សិទ្ធិមនុស្សនឹងត្រូវបានគេគិតស្របគ្នា ពេលគិតដល់ការអភិវឌ្ឍ។ ក្នុងកិច្ចប្រជុំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន គណៈប្រតិភូបានបង្ហាញជំហររបស់ខ្លួនថា សុខភាពផ្លូវភេទនិងសុខភាពបន្តពូជ គឺជាសិទ្ធិជាមូលដ្ឋានដែលត្រូវតែទទួលបានការការពារ ហើយគណៈប្រតិភូក៏បានជម្រាបផងដែរអំពីការគាំទ្រ និងសាមគ្គីភាពដ៏របស់រឹងមាំរបស់ខ្លួនចំពោះស្រ្តី និងក្មេងស្រីក្នុងសហរដ្ឋអាមេរិក៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម