លោកស្រី Tsai Ing-wen (ឆ្វេង) និងលោក Kevin McCarthy
លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក គ្រោងនឹងជួបសន្ទនាការងារជាមួយ លោកស្រី Tsai Ing-wen ប្រធានាធិបតីនៃដែនកោះតៃវ៉ាន់ នៅសហរដ្ឋអាមេរិក ក្នុងអំឡុងដំណើរទស្សន កិច្ចនាពេលខាងមុខ។
ជំនួបពិភាក្សានេះអាចជំនួសការរំពឹងទុកដែលលោក McCarthy មកពីគណបក្សសាធារណរដ្ឋសម្រាប់ដំណើរដ៏រសើបទៅកាន់ដែនកោះ។ របាយការណ៍បានឱ្យដឹងថា លោកស្រី Tsai ត្រូវបានអញ្ជើញឱ្យ ថ្លែងសុន្ទរកថា នៅក្នុងបណ្ណាល័យប្រធានាធិបតី Ronald Reagan ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់រដ្ឋកាលីហ្វ័រញ៉ា ក្នុងដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់អាមេរិកកណ្តាល ហើយលោក McCarthy ទំនងជានឹងជួប លោកស្រីនៅសហរដ្ឋអាមេរិក។ របាយការណ៍បានបន្ថែមថា ប្រសិនបើកិច្ចប្រជុំរបស់សហរដ្ឋអាមេរិក ដំណើរការទៅមុខនៅក្នុងខែមេសានេះ លោក McCarthy មិនចាំបាច់បដិសេធសម្រាប់ ដំណើរទស្សនកិច្ចនៅកោះ តៃវ៉ាន់នាពេលអនាគតនោះទេ។ កាសែត Financial Times ក៏បានរាយការណ៍ ជាលើកដំបូងអំពីផែនការ ជួបប្រជុំគ្នានៅរដ្ឋកាលីហ្វ័រញ៉ា។ ក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន CNBC លោក McCarthy បានបដិសេធមិននិយាយថា តើលោកនឹងទៅលេងកោះតៃវ៉ាន់ឬទេ។ នៅពេល សួរអំពីជំនួបពិភាក្សានោះ ខាងស្ថានទូតតៃវ៉ាន់ប្រចាំនៅក្រុងវ៉ាស៊ីនតោនបានប្រាប់សារព័ត៌មាន Reuters ថា ខ្លួនគ្មានព័ត៌មានដើម្បីចែករំលែកទេ។
ប្រទេសចិនបានចាត់ទុកការចូលរួមរវាងមន្ត្រីអាមេរិក និងតៃវ៉ាន់ថាជាការរំលោភលើអធិបតេយ្យភាព របស់ខ្លួន ជាពិសេសខណៈដែលប្រធានសភាស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីតំណែងប្រធានាធិបតីអាមេរិក។ កាលពីឆ្នាំ២០២២ អតីតប្រធានតំណាងសភាលោស្រី Nancy Pelosi បានផ្គើននឹងការព្រមានពីទីក្រុងប៉េកាំង ហើយបានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ដើម្បីជួបលោកស្រី Tsai ។ ជាការឆ្លើយតប ប្រទេសចិនបាន ធ្វើសមយុទ្ធយោធានៅជុំវិញដែនកោះនេះ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១០-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.bignewsnetwork.com/news/273609422/taiwanese-president-to-meet-with-house-speaker-mccarthy-in-us
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម