logo logo
banner1
ប្រធានសភាតំណាងសហរដ្ឋអាមេរិក បដិសេធការអញ្ជើញរបស់ Zelensky ទៅកាន់ប្រទេសអ៊ុយក្រែន
 

លោក Volodymyr Zelenskiy ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN

កាលពីថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣ សារព័ត៌មាន CNN បានរាយការណ៍ឱ្យដឹងថា លោក Kevin McCarthy ប្រធានសភាសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា លោកមិនមានគម្រោងទៅបំពេញទស្សនកិច្ចនៅ ប្រទេសអ៊ុយក្រែនទេ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបន្តការអញ្ជើញ។ នៅ ក្នុងបទ​សម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ ទី០៨ ខែមីនា ថា លោក Zelenskiy បានស្នើសុំឱ្យលោក McCarthy មកពីគណបក្សសាធារណរដ្ឋ ដើម្បី​មើល​ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនដោយ ផ្ទាល់។ លោក Zelenskiy បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយ CNN ថា “លោក McCarthy លោកគួរតែមកទីនេះ ដើម្បីមើលពីរបៀបដែលយើងធ្វើការ តើមានអ្វីកើតឡើងនៅទីនេះ…។ បន្ទាប់​មកចាំ​ធ្វើ​ការ​សន្មត់​របស់លោក”។ សហរដ្ឋអាមេរិកបានបន្តផ្តល់ជំនួយជិត ៣២ពាន់លាន​ដុល្លារ ​ដល់ប្រទេសអ៊ុយក្រែន ចាប់ តាំងពីកងទ័ពសហព័ន្ធរុស្ស៊ីបានឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែគណបក្សសាធារណរដ្ឋស្តាំ និយមមួយចំនួន បាន​ប្រឆាំងជំទាស់ចំពោះការបញ្ជូនបន្ថែមទៀត….៕

https://www.globalvillagespace.com/speaker-of-us-house-turns-down-zelenskiys-invitation-to-ukraine/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`