logo logo
banner1
គណៈកម្មាធិការវិន័យនៃសភាជាន់ខ្ពស់ជប៉ុនពិភាក្សាអំពី វិធានការវិន័យចំពោះលោក GaaSyy សមាជិកសភា
 

គណៈកម្មាធិការវិន័យនៃសភាជាន់ខ្ពស់ជប៉ុនពិភាក្សាអំពីសកម្មភាពវិន័យរបស់លោក GaaSyy សមាជិកសភា

គណៈកម្មាធិការវិន័យនៃសភាជាន់ខ្ពស់ជប៉ុន គ្រោងបើកកិច្ចប្រជុំរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ ដើម្បី ពិភាក្សាអំពីវិធានការវិន័យ ដែលក្នុងនោះរួមមាន ការបញ្ចប់មុខ​តំណែង​សមាជិកសភា ១ រូប ផងដែរ ចំពោះ សមាជិកសភាដែលមិនបានចូលរួមសម័យប្រជុំច្រើនលើក ចាប់តាំងពីជាប់ឆ្នោតជាសមាជិកសភា កាលពី ឆ្នាំ២០២២​ មក។ លោក Yoshikazu Higashitani សមាជិកសភាជាន់ខ្ពស់ជប៉ុន និងជាផលិតករ គណនេយ្យ You Tub ឈ្មោះ GaaSyy បានថ្លែងថា លោកកំពុងស្នាក់នៅក្នុងសហភាពអេមីរ៉ាត​អារ៉ាប់រួម។ សភាជាន់ខ្ពស់ បានស្នើឱ្យលោក GaaSyy សុំទោសជាបុគ្គល ប៉ុន្តែ លោកមិនបានវិលត្រឡប់មក ប្រទេសជប៉ុនឡើយ ហើយបានអវត្តមានពីសម័យប្រជុំ កាលពី​ថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣៕

https://www3.nhk.or.jp/nhkworld/en/news/20230308_33/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`