សហភាពអន្តរសភា(IPU)
តបតាមការអញ្ជើញរបស់សភានៃព្រះរាជាណាចក្របារ៉ែន មហាសន្និបាតលើកទី១៤៦ របស់សហ ភាពអន្តរសភា (IPU) និងកិច្ចប្រជុំពាក់ព័ន្ធនឹងធ្វើឡើងនៅក្នុងរាជធានីម៉ាណាម៉ា ប្រទេសបារ៉ែន ចាប់ពី ថ្ងៃសៅរ៍ ទី១១ ដល់ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។
ស្ថាប័នដែលកំណត់ដោយលក្ខនិ្តកៈទាំងអស់របស់ IPU រួមមាន ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការ ជំនាញ គណៈកម្មាធិការសិទ្ធិមនុស្សរបស់សមាជិកសភា និងគណៈកម្មាធិការបញ្ហានៅមជ្ឈិមបូព៌ា ក៏ដូច ជា វេទិកាសមាជិកាសភា និងវេទិកាសមាជិកសភាវ័យក្មេងនឹងត្រូវបានកោះប្រជុំ ក្នុងអំឡុងពេលនៃមហា សន្និបាត។ កិច្ចពិភាក្សានឹងផ្តោតលើមូលបទរួម នៃការលើកកម្ពស់សហត្ថិភាព (ការនៅរួមរស់ជាមួយ គ្នា) និងបរិយាប័ន្នសង្គម: ប្រយុទ្ធប្រឆាំងនឹងភាពមិនអត់ឱន និងផ្តល់នូវវេទិកាមួយសម្រាប់ប្រតិភូពិភាក្សា ដេញដោល ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក និងធ្វើឱ្យសកម្មឡើងនូវសកម្មភាពសភា ក្នុងវិស័យនេះ។
មហាសន្និបាត IPU នឹងអនុម័តសេចក្តីសម្រេចដែលស្នើឡើងដោយគណៈកម្មាធិការសន្តិភាព និង សន្តិសុខអន្តរជាតិ ក្រោមមូលបទ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺ ណិត។ ហានិភ័យថ្មី ចំពោះសន្តិសុខសកល ស្នើឡើងដោយគណៈកម្មាធិការអភិវឌ្ឍន៍ប្រកប ដោយចីរភាព ក្រោមមូលបទ កិច្ចប្រឹងប្រែងសភាដើម្បីសម្រេចបានតុល្យភាពអវិជ្ជមានកាបូនសម្រាប់ព្រៃឈើ។ មហា សន្និបាតរំពឹងថា នឹងបិទបញ្ចប់ជាមួយនឹងការអនុម័ត ឯកសារលទ្ធផលស្តីពី មូលបទរួម នៃកិច្ចពិភាក្សាដេញដោល…៕
https://www.ipu.org/event/146th-assembly-and-related-meetings
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម