logo logo
banner1
អគ្គលេខាធិការសហភាពអន្តរសភា (IPU) ផ្តល់ជូនសិក្ខាសាលា ពីតួនាទីរបស់សហភាពអន្តរសភា
 

មជ្ឈមណ្ឌលសម្រាប់ការសិក្សាជម្លោះ និងមនុស្សធម៌ (CHS) រួមជាមួយសាលាវិទ្យាសាស្រ្តសង្គម និង មនុស្សជាតិ នៅឯវិទ្យាស្ថានដូហាសិក្សាបរិញ្ញាបត្រ បានទទួល​បដិសណ្ឋារ​កិច្ចលោក Martin Chungong អគ្គលេខាធិការសហភាពអន្តរសភា (IPU) ផ្តល់ជូនសិក្ខាសាលាក្រោមមូលបទ”សភាដើម្បីប្រជាធិបតេយ្យ សម្រាប់ទាំងអស់គ្នា: តួនាទីរបស់សហភាពអន្តរសភា“។ សិក្ខាសាលាខាងលើសម្របសម្រួលដោយលោក បណ្ឌិត Khalil Osman សហសេវិកអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល CHS ។

លោក Chungong បានពិភាក្សាពីតួនាទីរបស់ IPU ក្នុងការលើកកម្ពស់អភិបាលកិច្ចប្រជាធិបតេយ្យ  ស្ថាប័ន និងតម្លៃ។ លោក Chungong បានគូសបញ្ជាក់ថា ទស្សនវិស័យ​របស់ IPU គឺ “ពិភពលោកមួយ ដែលគ្រប់សំឡេងត្រូវបានស្តាប់ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនៅកម្រិតអន្តរជាតិ”។ ក្នុងកិច្ចពិភាក្សា អំពីយុទ្ធសាស្រ្តរបស់ IPU ឆ្នាំ២០២២-២០២៦ លោក Chungong បានថ្លែងថា គោលដៅសំខាន់គឺត្រូវ កសាងនូវប្រព័ន្ធអេកូឡូស៊ីសភាមួយដ៏មានប្រសិទ្ធភាព សម្រាប់ប្រជាធិបតេយ្យ និងដើម្បី​ទាំងអស់គ្នា។

យុទ្ធសាស្រ្ត ឆ្នាំ២០២២-២០២៦ ផ្តោតលើវិស័យសំខាន់ៗ ដូចជាប្រជាធិបតេយ្យ បម្រែបម្រួល អាកាសធាតុ សិទ្ធិមនុស្ស សមភាពយែនឌ័រ ការចូលរួមរបស់យុវជន សន្តិភាពនិងសន្តិសុខ និងការអភិ វឌ្ឍប្រកបដោយចីរភាព…៕

https://thepeninsulaqatar.com/article/08/03/2023/ipu-secretary-general-delivers-seminar-on-role-of-inter-parlimanetary-union



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`